មន្រ្តីជំនាញខាងសុខភាព៖ អត្រាកើនឡើងនៃអ្នកប្រើប្រាស់ និងអត្រាថយចុះនៃអ្នកប្រើប្រាស់ថ្នាំជក់ មានលក្ខណៈប្រហាក់ប្រហែលគ្នា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបាននិយាយថា នៅក្នុងប្រទេសកម្ពុជា អត្រាកើនឡើងនៃអ្នកប្រើប្រាស់ និងអត្រាថយចុះនៃ អ្នកប្រើប្រាស់ថ្នាំជក់ មានលក្ខណៈប្រហាក់ប្រហែលគ្នា ខណៈដែលរៀងរាល់ ឆ្នាំមានអ្នកស្លាប់ជាង១៥.០០០នាក់ ដោយសារថ្នាំជក់នេះ។

លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បាន ឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ចំនួនអត្រាកើនឡើងអ្នកប្រើប្រាស់បារី និងចំនួនថយចុះរវាងអ្នកជក់បារីនេះ បើប្រៀបធៀបគ្នាទៅ គឺវាមានលក្ខណៈ ប្រហាក់ប្រហែលគ្នា ទោះបីជាបច្ចុប្បន្ននេះ ឃើញមានអត្រាថយចុះក៏ដោយ ពីព្រោះកំណើនអ្នកជក់បានដើរស្របជាមួយអត្រាថយចុះផងដែរ។

ជាការកត់សម្គាល់អត្រានៃការថយចុះចំនួនអ្នកជក់បារី និងចំនួនអ្នក ប្រើប្រាស់ ជក់បារីនេះ វាជាសមទ្ធិផលមួយ ដែលកើតឡើងពីការខិតខំប្រឹង ប្រែង ពីបណ្ដាស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដូចជាការអប់រំប្រជាពល រដ្ឋ និងហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាក់ជក់បារី និងហាមឃាត់ការជក់ បារី នៅ កន្លែងធ្វើការ រួមទាំងកន្លែងសាធារណៈផងដែរ។

មន្រ្តីដដែលនិយាយថា បើនិយាយពីថ្នាំជក់ និងបារីអេឡិចត្រូនិក គឺ មានភាព ខុសគ្នា ដោយសារបារីអេឡិចត្រូនិកវាជាផលិតផលថ្មី ដែលបង្កើត ដើម្បី ជំនួស ថ្នាំជក់ដែលប្រជាពលរដ្ឋបានប្រើជាយូរមកហើយ និងមានអ្នកឈប់ ប្រើ ជាបណ្ដើរៗ ដោយដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ ហេតុដូច្នេះ បានជាមានការបង្កើតបារីអេឡិចត្រូនិក សម្រាប់ជំនួសក្នុងការជក់បារី និងថ្នាំជក់ជាដើម។
លោក មុំ គង់ បានថ្លែងថា ៖ «ការបង្កើតបារីអេឡិចត្រូនិកនេះ វាបង្កើត ឱ្យមានការទាក់ទាញការជក់សម្រាប់កុមារ និងយុវជន តាមរយៈការប្រើ បច្ចេកទេសដែលដុតកម្ដៅដោយថ្ម មានចេញជាចំហាយ មិនមែនជាផ្សែង ។ប៉ុន្តែចំហាយហ្នឹងក៏មានគ្រោះថ្នាក់ដូចជាផ្សែងអ៊ីចឹងដែរ ពីព្រោះវាមានផ្ទុក មានជាតិនីកូទីន និងសារធាតុញៀន ដែលបង្កឱ្យមានជំងឺម ហារីកសួត ផងដែរ»។

លើសពីនេះទៀត លោកបន្តថា ចំពោះផលិតផលថ្នាំជក់ កម្ពុជាមានច្បាប់ សម្រាប់ត្រួតពិនិត្យផលិផលថ្នាំជក់សម្រាប់គ្រប់គ្រង មានន័យថាមិនឱ្យ ផ្សាយពាណិជ្ជកម្ម និងតម្លើងថ្លៃឱ្យបានខ្ពស់ រួមទាំងមានការហាមឃាត់ មិនជក់ជាដើម បើទោះបីជាមានវិធានការទាំងអស់ក៏ដោយ ប៉ុន្តែជារៀងរាល់ ឆ្នាំការប្រើប្រាស់ថ្នាំជក់បានបណ្តាលឲ្យមានអ្នកស្លាប់ជាង១៥.០០០នាក់។
ចំណែកឯបារីអេឡិចត្រូនិកវិញ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល គឺមិនឲ្យមានការនាំចូល មិនឲ្យមានការប្រើប្រាស់ និងចែកចាយជាដើម ហើយវាមិនមែនជាការគ្រប់គ្រងដូចថ្នាំជក់ទេ គឺវាហាមឃាត់បារីអេ ឡិច ត្រូនិកនេះតែម្ដង។

លោក មុំ គង់ បានបញ្ជាក់ថា ៖ «ជាដំណោះស្រាយដើម្បីឲ្យយើងអាច កាត់ បន្ថយប្រើប្រាស់ថ្នាំជក់ឲ្យទាប និងអត្រាជក់បារីឱ្យកាន់តែទាប ហើយ កាត់បន្ថយចំនួនអ្នកស្លាប់១ម៉ឺន៥ពាន់នាក់ជារៀងរាល់ឆ្នាំ ខ្ញុំគិតថាវិធានការ ដែលមានប្រសិទ្ធភាពបំផុត គឺការរម្លើងពន្ធលើលផលិតផលថ្នាំជក់ ឱ្យមាន អត្រាប្រហាក់ប្រហែលប្រទេសជិតខាងយើង នោះយើងអាចកាត់ បន្ថយ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលស្លាប់ដោយសារថ្នាំជក់បានច្រើនបន្ថែមទៀត»។
នាយកប្រតិបត្តិរូបនេះ បានបន្ថែមទៀតថា ចំពោះបារីអេឡិចត្រូនិក ត្រូវរឹត បន្ដឹងលើវិធានការដែលបានអនុវត្តរួចហើយ ដែលមានន័យថា ធ្វើយ៉ាងណា កុំឱ្យមានការផ្សព្វផ្សាយលក់លើប្រព័ន្ធអនឡាញ ហើយនិងធ្វើយ៉ាងណាកុំឱ្យ មានការចែកចាយ ការនាំចូលបារីអេឡិចត្រូវនិកនេះ មានវត្តមាននៅក្នុង ប្រទេស កម្ពុជា។
ជាមួយគ្នានេះដែរ មន្ត្រីគម្រោងរបស់អង្គការសម្ព័ន្ធកម្ពុជា ដើម្បីប្រយុទ្ធនឹង ជំងឺ ឆ្លង លោក លឹម សោភ័ណ មើលឃើញថា យុវវ័យខ្លះបានគិតគូរពី សុខភាព ខ្លះទៀតមិនបានខ្វល់ខ្វាយទាល់តែសោះ ដែលជាហេតុនាំឱ្យមាន ការ ចំណាយថវិកា ប៉ះពាល់ដល់សុខភាពជាបណ្ដើរៗ ដោយមិនបាន យក ចិត្តទុកដាក់ជៀសវាងការមិនជក់ និងបង្កើតទំលាប់មិនល្អដល់អ្នកជំនាន់ ក្រោយៗថែមទៀតផង។
លោកបានបន្តថា កន្លងមក រាជរដ្ឋាភិបាល ក៏បានពង្រឹងនូវការអនុវត្ត ច្បាប់ក្នុងការបង្ហាញដល់សាធារណជន និងប្រទេសជិតខាង ហើយក៏ យកចិត្តដាក់ទៅលើការថែរក្សាសុខភាពរបស់ប្រជាជនតាមរយៈការដុតបំផ្លាញ ហើយនិងការលុបបំបាត់នូវផលប៉ះពាល់អំពីបារីអេឡិចត្រូនិក ដែលវា ជាផលិតផលរបស់ថ្នាំជក់ ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ធ្ងន់ធ្ងរ ផងដែរ។

លោក លឹម សោភ័ណ ថ្លែងថា ៖ «យើងសាទរនូវអ្វីដែលរាជរដ្ឋាភិបាល បានធ្វើកន្លងមក ប៉ុន្តែគួរតែពង្រឹងឲ្យបានច្រើនជាងនេះ ទើបជាការល្អ។ មិនមែនដុតមួយចំនួន តែមួយចំនួនច្រើនទៀតនៅពីក្រោយនោះឡើយ។ មួយវិញទៀត យើងក៏ចង់ឲ្យរឹតបន្តឹងនៅច្បាប់ ទប់ស្កាត់ ពិនិត្យ និងបន្តអប់រំ ផ្សព្វផ្សាយពីក្រសួងពាក់ព័ន្ធ»។

សូមបញ្ជាក់ថា យោងតាមការស្រាវជ្រាវថ្មីៗនេះរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំនួនអត្រាអ្នកជក់បារីនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២២ កន្លងទៅនេះ អត្រាជក់បារី គឺបានថយចុះពី៣២ភាគរយកាលពីឆ្នាំ២០១៤ មកនៅសល់ត្រឹម ២៨ភាគរយ នៅត្រឹមឆ្នាំ២០២២ ដែលជាអត្រាអ្នកជក់បារី ក្នុងចំណោមមនុស្សពេញវ័យ។ ហេតុដូច្នេះនៅរយៈពេល៨ ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ២០១៤-២០២២ គឺប្រទេសកម្ពុជាបានធ្វើឲ្យមានការជក់បារី បានថយចុះចំនួន៤ភាគរយ ខណៈពេលដែលអត្រាអ្នកជក់បារីមាន ការថយ ចុះក៏ដោយ ប៉ុន្តែចំនួនអ្នកជក់បារីមិនមានការថយចុះឡើយ ដោយសារ កំណើន របស់ ប្រជាពលរដ្ឋចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ពីលោក មុំ គង់ ដដែល៕
ដោយ៖ជា សុខនី

ads banner