ករណីជំងឺកូវីដ-១៩នៅថ្ងៃនេះ! គ្មានអ្នកឆ្លងថ្មី , អ្នក ជាសះស្បើយ ០២នាក់ និងគ្មាន អ្នកជំងឺស្លាប់

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃ អង្គារ ទី ០៧ ខែមិនា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។

គួរបញ្ជាក់ថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមិនា ឆ្នាំ ២០២៣ គ្មានអ្នកឆ្លង ថ្មី , អ្នកជាសះស្បើយ ០២នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖

  • ករណីឆ្លង សហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង)
  • អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៣

  • អ្នកឆ្លងសរុប= 138,719 នាក់
  • អ្នកជាសះស្បើយ= 135,660 នាក់
  • អ្នកស្លាប់= 3,056 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner