ក្រសួងអប់រំ នឹងរៀបចំទិវាជាតិអំណានលើកទី៨ ដើម្បីបណ្តុះទម្លាប់ អាន និងជំរុញវប្បធម៌អាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំទិវាជាតិអំណាន លើកទី ៨ ឆ្នាំ២០២៣ នៅថ្ងៃទី ១១ ខែមីនា ដើម្បីបណ្តុះទម្លាប់អាន។ស្របពេលនេះដែរ សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា បានស្នើដល់អ្នកដែលបានជាវស្តង់ពិព័រណ៍ កុំដាក់លក់សៀវភៅដែល ត្រូវបានចម្លងដោយគ្មានការអនុញ្ញាតិពីម្ចាស់កម្មសិទ្ធិស្នាដៃ។

ទិវាជាតិអំណាន ១១ មីនា លើកទី ៨ ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា និងសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា នឹង រៀបចំទិវានេះចាប់ពីថ្ងៃទី ១០ដល់ថ្ងៃទី១២ ខែមីនានេះ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ«អំណានជាមាគ៌ាឆ្ពោះទៅ បរិវត្តកម្មវិស័យអប់រំ»។
ក្នុងទិវាជាតិអំណានលើកទី៨ នេះដែរ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន នឹងធ្វើបាឋកថាស្ដីពី “រង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្សក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី២១” នៅថ្ងៃទី១១ខែមីនា ចាប់ពីម៉ោង ៨ ព្រឹក តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំបានពណ៌នាថា គោលបំណងនៃការប្រារព្ធទិវាជាតិ អំណានរួមមាន ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក កម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធសំដៅ រួមចំណែក ការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្សនិស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើក កម្ពស់ រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ។ សម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាព អប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សា ពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
នាទិវាជាតិអំណាននេះដែរ សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅ នៅកម្ពុជា ស្នើដល់អ្នកដែលបានជាវស្តង់ពិព័រណ៍ សៀវភៅ នៅ ក្នុងទិវាជាតិអំណាន១១មីនាកុំដាក់តាំងលក់សៀវភៅដែលត្រូវបានបកប្រែ ឬបោះពុម្ព ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិស្នាដៃ ដើម្បី លើកកម្ពស់ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

សេចក្តីអំពាវនាវរបស់ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំពិព័រណ៍សៀវភៅ លោក សុង ឬទ្ធី ចុះថ្ងៃទី៧ ខែមីនា បានបញ្ជាក់ថា ៖ « ការបកប្រែ ការថត ចម្លង ឬការបោះពុម្ពសៀវភៅណាមួយ ដោយគ្មានការអនុញ្ញាតពី ម្ចាស់កម្មសិទ្ធិស្នាដ គឺជាអំពើខុសច្បាប់»។ហេតុនេះ ក្នុងគោលបំណង រួមចំណែកលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិ ប្រហាក់ ប្រហែលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមាគមអ្នក បោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា និងគណៈកម្មការរៀប ចំពិព័រណ៍ សៀវភៅ ស្នើដល់អ្នកជាវស្តង់ពិព័រណ៌ កុំដាក់តាំងលក់សៀវភៅដែល ត្រូវបានបកប្រែ ថតចម្លង ឬបោះពុម្ព ដោយគ្មានការអនុញ្ញាតពីម្ចាស់ កម្មសិទ្ធិស្នាដៃ។ លោកគូសបញ្ជាក់ថា ការមិនដាក់តាំងបង្ហាញសៀវ ដែល ចម្លងពីម្ចាស់ស្នាដៃ គឺដើម្បីរួមគ្នាអនុវត្តច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ត្រូវបានប្រកាសឱ្យ ប្រើប្រាស់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។ ក្នុងច្បាប់នេះចែងថា សិទ្ធិ អ្នកនិពន្ធ ជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬ អ្នកបង្កើតស្នាដៃ ផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃ របស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ ណា មួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។

ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល មានគោលបំណង ធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពា រ នូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូ ក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវ ស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍវិស័យវប្បធម៌៕
ដោយ៖សុខ រក្សា

ads banner