ប៉ូលិសប្រទេសហ្សកហ្ស៊ីបង្ក្រាបបាតុករក្បែរសភា ក្នុងរដ្ឋធានីទីប៊ីលីស៊ី

ទីប៊ីលីស៊ី៖ ប៉ូលិសបង្ក្រាបកុបកម្មនៅប្រទេស ហ្សកហ្ស៊ី បានបោសសម្អាតទីលានក្បែរសភា នៅក្នុងរដ្ឋធានី ទីប៊ីលីស៊ី (Tbilisi) តាមរយៈការបង្ក្រាបសកម្មភាពបាតុកម្ម។

កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ប៉ូលិសកុបកម្មហ្សកហ្ស៊ីបានឈូសឆាយទីលាន នៅមុខអគារសភាក្នុងវិថី រូស្តាវេលី (Rustaveli) នៃទីក្រុង ទីប៊ីលីស៊ី ខណៈដែលប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកបានផ្សាយផ្ទាល់ហេតុការណ៍នេះ។

ប៉ូលីសបានចូលទៅជិតទីលានការ៉េ សេរីភាព (Liberty Square) និងផ្លូវ ៩មេសា។ យន្តហោះទម្លាក់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ ស្របពេលដែលក្រុមបាតុករបានរត់គេចខ្លួនទៅតាមផ្លូវក្បែរនោះ ហើយប៉ូលិសចាប់ផ្ដើមចាប់ខ្លួន តែមិនមានទ្រង់ទ្រាយធំទេ។

ប៉ុន្មានម៉ោងក្រោយមក អ្នកនយោបាយប្រឆាំង គឺលោក ចចជី វ៉ាសេដហ្សេ (Georgy Vashadze)បានជំរុញឱ្យក្រុមបាតុករបិទផ្លូវចូលអគារសភា ដើម្បីរារាំងសមាជិកសភាមិនឱ្យមកប្រជុំ នៅថ្ងៃព្រហស្បតិ៍នេះ។

កាលពីថ្ងៃអង្គារ សប្តាហ៍នេះ សភាហ្សកហ្ស៊ីបានអនុម័ត នៅក្នុងការអានកំណែដំបូងនៃច្បាប់ហ្សកហ្ស៊ី ស្តីពីភ្នាក់ងារបរទេស។ ស្របនឹងកិច្ចប្រជុំរបស់សភា អ្នកតវ៉ារាប់ពាន់នាក់ប្រឆាំងនឹងច្បាប់នេះបានប្រមូលផ្តុំគ្នានៅខាងក្រៅ។ ភាពតានតឹងបានកើនឡើងនៅពេលដែលសមាជិកសភាបានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ៕ ប្រភពពី Tass ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner