ត្រឹមមួយថ្ងៃ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៩នាក់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣នេះ សមត្ថកិច្ច នៃប្រទេសកម្ពុជា បន្តបានទទួលសំណើចំនួន ០៦ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៩នាក់ បេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ចាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៧៧ករណី មានមនុស្ស ១,៩៨២នាក់ ២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧៥៣សំណើ និងបិទសំណុំរឿង ២៥៨សំណើ (រកឃើញមនុស្ស ១,១៥៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៤នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៤ករណី៕ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner