ក.ប.ប. បណ្តុះបណ្តាល សិស្ស គ្រូ និងអាជីវករលក់ដូរនៅ សាលារៀន ជាង ៤០០នាក់ ពីសុវត្ថិភាពអាហារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឬ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការ ជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យស៊ីសុវត្ថិ រៀបចំវគ្គផ្សព្វផ្សាយ អំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទបញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរវិស័យម្ហូប អាហារនៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សា សាធារណៈ របស់រដ្ឋ និងឯកជនជាង ៤០០នាក់។
ក្នុងពិធីបើកវគ្គផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ» កាលពីថ្ងៃទី៩ ខែមីនា ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយក ដ្ឋានកិច្ចការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ(ក.ប.ប.) បានថ្លែងថា ការផ្សព្វផ្សាយនេះ គឺដើម្បីបណ្តុះពុទ្ធិ ដល់សិស្ស និស្សិត និងបណ្តាអ្នកពាក់ព័ន្ធឱ្យយល់ដឹងអំពីសិទ្ធិ របស់ អ្នកប្រើប្រាស់ និងរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូប អាហា រដែលមានសុវត្ថិភាព។
ឯកឧត្តមបន្តថា៖« វគ្គផ្សព្វផ្សាយនេះ គឺយើងបានបណ្តុះពុទ្ធិដល់ សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរវិស័យម្ហូប អាហារ ក្នុង សាលា រៀន ពីការស្វែងយល់ពីវត្តមានសារធាតុគីមីហាមឃាត់ ការ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី ភាពមិន អនុ លោម ទៅនឹងបទបញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹង លក្ខខណ្ឌ តម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុក ផលិតផល ម្ហូបអាហារ យកមកប្រើប្រាស់ និងបរិភោគ ដែលរួមទាំងផលប៉ះពាល់ពី ការប្រើ ប្រាស់គ្រឿងញៀន ជូនដល់សិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សា ទូទាំងប្រទេស ដើម្បីសុខភាពសាធារណ ក៏ដូចសុខភាពសិក្សា ផងដែរ»។
ឯកឧត្តមបន្ថែមថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ មិនត្រឹមតែផ្តោតសំខាន់លើការបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទបញ្ញត្តិ ពាក់ព័ន្ធប៉ុណ្ណោះទេ ក៏បានផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករ ប្រកប អាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិ ដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់ សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌។
តាមរយៈវគ្គផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និង បទបញ្ញត្តិ ពាក់ព័ន្ធនានា»នេះ ត្រូវបានស្ថាប័នពាក់ព័ន្ធ រំពឹងថា នឹងក្លាយ ជាវេទិកាពិភាក្សា បញ្ចេញមតិ ដោយលើកឡើងនូវសំណូមពរ ឬ សំណួរ នានាពាក់ព័ន្ធនឹងម្ហូបអាហារ ដើម្បីឱ្យយល់កាន់តែច្បាស់ថែម ទៀត អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារ ដែល មានសុវត្ថិភាព ផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីហាម ឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះ អនាម័យ ដែលនាំដែលជាកត្តាបង្កគ្រោះដល់សុខភាពរបស់យើង ទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ផាន អូន អគ្គនាយក ក.ប.ប.។
ជាមួយគ្នានោះដែរ លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មី នៃវិទ្យាល័យស៊ីសុវត្ថិ បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ គឺពិត ជាមានសារៈសំខាន់ណាស់ ព្រោះបានធ្វើឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលរៀនទាំងអស់ បានយល់ដឹងពីច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទបញ្ញតិ្តពាក់ព័ន្ធនានា ដើម្បីរួម ចំណែក ឈានទៅកាត់បន្ថយបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា។
លោកបានបន្តទៀតថា៖« ខ្ញុំសូមឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលរៀនទាំងអស់ យកចិត្តទុកដាក់ត្រង់ត្រាប់ នូវគោលការណ៍សំខាន់ៗនៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពី អគ្គនាយក ដ្ឋាន ក.ប.ប. នឹងធ្វើបទបង្ហាញអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទបញ្ញត្តិពាក់ព័ន្ធនានា» ដើម្បីរួមគ្នាដោះស្រាយ និងខំបំពេញ ការងារ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្ម មិនសុចរិត ក្នុងវិស័យម្ហូបអាហារនៅតាមសាលារៀន»។
ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៧ ខែ មីនាឆ្នាំ ២០២៣ បានស្នើ សុំឱ្យមានការគ្រប់គ្រងពិនិត្យឱ្យបានហ្មត់ចត់ ទៅលើការផលិតចំណី អាហារ ត្រូវមានសុវត្ថិភាពសម្រាប់អ្នកហូប មុននឹងចរាចរណ៍នៅ លើទីផ្សារ។សម្ដេចតេជោបានលើកឡើងថា ៖«ពីមុនយើងហូប ដើម្បីឆ្អែត ។ក្រោយមកយើងហូបឆ្អែតហើយគឺត្រូវការឆ្ងាញ់។ តែឥឡូវយើងត្រូវការ ” ឆ្អែត- ឆ្ងាញ់-សុវត្ថិភាព” »។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអ ស់ ពង្រឹងការត្រួតពិនិត្យលើការនាំចូលចំណីអាហារ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងឱសថព្យាបាល ឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀស ឱ្យបាននូវផលប៉ះពាល់លើសុខភាពរបស់ប្រជាជន ដោយសារថា អាហារ និងថ្នាំព្យាបាលមួយចំនួន អាចបង្កផលប៉ះពាល់ខ្លាំងដល់ សុខភាព និងអាយុជីវិតប្រជាជន៕
ដោយ៖សែម ពិសី