មនុស្សប្រាំពីរនាក់បានបាត់ជីវិត និង២៥នាក់របួសក្នុងការ បាញ់ ប្រហារនៅទីក្រុងហាំប៊ឺក
បែរឡាំង៖ មនុស្សប្រាំពីរនាក់បានបាត់បង់ជីវិត និងមនុស្ស ២៥នាក់ ផ្សេង ទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍បាញ់ ប្រហារ នៅមជ្ឈមណ្ឌលព្រះយ៉េហូវ៉ា ដែលជាកន្លែងប្រារព្វពិធីសាសនា នៅទីក្រុង ហាំប៊ឺក(Hamburg) ប្រទេសអាល្លឺម៉ង់។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៩យប់ នៅសង្កាត់ GrossBorstel ក្នុងអគារសាសនាមួយដែលមានកម្ពស់បីជាន់ ។ អ្នកនាំពាក្យប៉ូលិសទីក្រុងលោក Holger Vehren បានប្រាប់ សារព័ត៌មាន NTV ថា លោកបានសង្កេតឃើញមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ហើយក្នុងនោះគេសង្ស័យថា ខ្មាន់ កាំភ្លើងក៏បានបាត់បង់ជីវិតនៅកន្លែងកើតហេតុផងដែរ។ ប៉ុន្តែប៉ូលិស នៅមិនទាន់ផ្តល់ចំលើយនោះទេ ដោយសារតែការស៊ើបអង្កេតកំពុង បន្ត។ ក្នុងចំណោមអ្នករងរបួសចំនួន ២៥នាក់ មិនទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែក្នុងនោះមនុស្ស៨ នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។ បន្ទាប់ពីការបាញ់ប្រហារត្រូវបានបញ្ចប់ ផ្លូវនៅក្នុងទីក្រុងត្រូវបានបិទ និងតម្រូវឱ្យប្រជាជននៅក្នុងផ្ទះ ដើម្បីជៀសវាងតំបន់នោះ។
អ្នកយកព័ត៌មាន NDR លោក Heiko Sander បានរាយការណ៍ថា ក្រុមប៉ូលិសនៅជិតកន្លែងកើតហេតុបានធ្វើសម្មភាពភ្លាមៗ បន្ទាប់ពីឮ សូរសំឡេងកាំភ្លើង និងបានសម្រុកចូលទៅក្នុងអគារដើម្បី ជម្លៀស មនុស្ស កុមារ និងស្ត្រីមានផ្ទៃពោះចេញ។
សាក្សីមិនបញ្ចេញឈ្មោះ បានប្រាប់ដល់សារព័ត៌មានរ៉យទ័រថា ពួកគេ បានឮសូរសំឡេងគ្រាប់កាំភ្លើងបាញ់ចេញពីអគារជាច្រើនគ្រាប់ បន្ទាប់ ប្រទះឃើញថង់ខ្មៅៗ ទំនងជាដាក់សាកសពមនុស្សលើកចេញពីអគារនោះម្តងមួយៗ។
សាក្សីអាយុ២៣ ឆ្នាំឈ្មោះ Laura Bauch បាននិយាយថា នាងបានឮសូរគ្រាប់កាំភ្លើងផ្ទួនៗគ្នាចំនួនបួនដង ក្នុងចន្លោះពី ២០ វិនាទីទៅ ១នាទី រួចនាងក៏បានប្រទះឃើញមនុស្សម្នាក់រត់ពី ជាន់ ក្រោមដីទៅកាន់ជាន់ទីមួយនៃអគារព្រះយេហូវ៉ា។ នាងបានបន្តទៀតថា មជ្ឈមណ្ឌលនេះគឺជាកន្លែងដែលប្រារព្វពិធី សាសនា ដោយមានអ្នកចូលរួមភាគច្រើនជាមនុស្សចាស់ ក្រុម គ្រួសារ និងកូនក្មេងជាដើម។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញព័ត៌មានណាមួយ គួរឱ្យទុកចិត្តនៅឡើយទេ អំពីមូលហេតុនៃការបាញ់ប្រហារនេះ ហើយអ្នកនាំពាក្យប៉ូលិស ក៏បានស្នើសុំទៅដល់សារព័ត៌មាននិមួយៗ កុំឱ្យបំផុសពាក្យចចាមអារ៉ាម ដរាបណាការស៊ើបអង្កេតកំពុងបន្ត។
គួរឮលផងដែរ នេះមិនមែនជាការបាញ់ប្រហារលើកដំបូង នៅប្រទេស អាល្លឺម៉ង់នោះទេ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅក្រុមចលនា ជ្រុល និយមខាងស្តាំ បានបាញ់សម្លាប់មនុស្ស ១០ នាក់ និងរបួស៥ នាក់ នៅកណ្តាលទីក្រុង Hanau ហើយក្នុងឆ្នាំ ២០១៩ មនុស្សពីរនាក់ត្រូវ បានស្លាប់ បន្ទាប់ពីពួកណាហ្សីនិយមព្យាយាមសម្រុកចូលសាល ប្រជុំនៅទីក្រុង Halle ក្នុងថ្ងៃឈប់សម្រាក Yom kippur របស់ជនជាតិយូដា៕
ប្រែសម្រួល៖ ឡេង អារីតា
ប្រភពព័ត៌មាន៖ At least seven killed and others wounded in Hamburg shooting | Germany | The Guardian