ឯកឧត្តម ឃួង ស្រេង ៖ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញចំនួនជិត៣០០០នាក់ កាលពីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន ហើយដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តម សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកសម្រើនរុងរឿងបន្ថែមទៀត។
ឯកឧត្តម ឃួង ស្រេង មានប្រសាស៍ដែរថា ការសម្រេចចិត្តរបស់ក្មួយៗនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារតែក្មួយៗ បានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។
លោក ជា ខេមា ប្រធានគណៈកម្មាធិកា រគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ បានឱ្យដឹងថា សមាជិក សមាជិកា បក្សដែលចូលមកជាសមាជិកគណបក្សប្រជាជាជនកម្ពុជាខណ្ឌដូនពេញ ថ្មីនេះមានចំនួន ២៧៦៩នាក់ ស្រីចំនួន១៣៩៣នាក់ មកពី ១១សង្កាត់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយត្រូវបានប្រកាសបញ្ចូលសមាជិកគណបក្សជាផ្លូវកានៅថ្ងៃនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ



