សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មីនា ២០២៣

១. ការប្រើ “ប្រាក់រៀល” ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ បានកើនដល់រង្វង់ ១៥% ខណ:ប្រាក់ដុល្លារធ្លាក់នៅត្រឹម ៨៥% – ថ្មីៗ

២. កម្ពុជារកបានចំណូលពីទេសចរណ៍អន្តរជាតិជាង ១,៤ពាន់លានដុល្លារ ដោយចូលរួមចំណែកប្រមាណ ៣,៦% នៃ GDP នៅក្នុងឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍

៣. ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិនរើទីតាំងផលិតពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជាវិញ – ស៊ីស៊ីថាមស៍

៤. ការនាំចូលអាវុធទៅកាន់តំបន់អឺរ៉ុប បានកើនឡើងទ្វេដងកាលពីឆ្នាំ២០២២ ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលនេះក៏បានធ្វើឱ្យអ៊ុយក្រែនកា្លយជាគោលដៅនៃលំហូរចូលអាវុធធំលំដាប់ទី៣ នៅលើពិភពលោក – AFP

៥. កូរ៉េខាងត្បូង និងអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ ជាលើកដំបូងក្នុងរយៈពេលជាង៥ឆ្នាំមកនេះ – CNA

#ams1minute

ads banner