សម្តេចតេជោ ហ៊ុន សែន ថ្លែងថា របួសផ្លូវចិត្តមានឥទ្ធិពលខ្លាំងជាងរបួសផ្លូវកាយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៣មីនានេះថា របួសផ្លូវចិត្តមានឥទ្ធិពលខ្លាំងជាងរបួសផ្លូវកាយទៅទៀត ។ សម្តេចតេជោជាអតីតមេបញ្ជាការសមរភូមិមួយរូបដែលធ្លាប់រងរបួសជាច្រើន ក្នុងពេលប្រយុទ្ធ ប៉ុន្តែសម្តេចបានថ្លែងថារបួសផ្លូវចិត្តពាក់ព័ន្ធរឿងអតីតកាល នៃប្រវត្តិដ៏កំសត់របស់សម្តេច គឺជារឿងមួយដែលសម្តេចរងនឹងការឈឺចាប់ស្ទើរមិនអាចបំភ្លេចបានឡើយ។

ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺចន្ទបូរណ៌មី» ដែលទាក់ទងនឹងប្រវត្តិកំសត់ របស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការបាត់បង់ជីវិតកូនប្រុសច្បងលើកដំបូងបង្អស់ ក្នុងអតីតសម័យរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ។

ads banner