អគារទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំក្រាំងធ្នង់ ត្រូវបានសម្ពោធ
តាកែវ៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុ កបាទីខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្នាក់គណបក្សប្រជាជនកម្ពុជាឃុំក្រាំងធ្នង់ និងជួបសំណេះសំណាល ជាមួយ បងប្អូន កូនក្មួយ កម្មករ កម្មការិនី នៅក្នុងឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ។
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ បានជម្រាបជូនបង ប្អូន កូន ក្មួយ កម្មករ កម្មការិនី នូវសមិទ្ធផលមួយចំនួនក្នុងនោះ អំពីវឌ្ឍនភាពកំណែទម្រង់ការងារវិស័យប្រៃសណីយ៍ ទូរគមនាគន៍ និងបច្ចេកវិទ្យាឌីជីថល, អត្ថប្រយោជន៍ផ្សេងៗពីការងារដែល នឹង ទទួលបានក្នុងឆ្នាំថ្មីនេះនិងឆ្នាំបន្ទាប់ៗទៀត ព្រមទាំងចំណេះ ដឹងនិងជំនាញ ដែលកម្ពុជាកំពុងត្រូវការនាពេលបច្ចុប្បន្ន , សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តម ជា វ៉ាន់ដេត ថ្លែងអំណរគុណដល់ប្អូន កូន ក្មួយ កម្មករ កម្មការិនីនៃអង្គពិធីដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ៕
អត្តបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា




