សរុបករណីគ្រោះ ថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី១៣ មីនា ម្សិលមិញ មនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ៖ មនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ម្សលមិញនេះ ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការគោរពច្បាប់ចរាចរណ៍គឺស្មើនឹងគោរពជីវិតខ្លួនឯងផងដែរ ។

គួរបញ្ជាក់ថា តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនានេះ បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មានល្បឿន ២លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ២លើក បត់គ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។

គួររំលឹក ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី១២ ខែមីនា ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ម្នាក់ របួសធ្ងន់ ១៧នាក់ និងស្រាល ៥នាក់។ ចំពោះ គ្រោះថ្នាក់ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner