រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២% ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន២% ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលប្រារព្ធនៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនមានពិការភាពចំនួន ២ ភាគរយ ក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យ ឯកជន។

សម្តេចតេជោ ក៏បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ បន្តចូលរួមគាំទ្រលើការអនុវត្តគោលនយោបាយនានា ដើម្បីអាចផ្ដល់សិទ្ធិពិតប្រាកដដល់ជនដែលមានពិការភាព៕ ទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner