ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឱ្យជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចំអកឱ្យជនក្បត់ជាតិបីជំនាន់ថា វាជាការគួរឱ្យអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលលោក (ហ៊ុន ម៉ាណែត) សរសេរទៅឪពុករបស់លោកកាលពី៣០ឆ្នាំមុន ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយលោក ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែមីនានេះថា វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថារៀនបានជ្រៅជ្រះនៅសាលាល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេងរួមទាំងក្មេងជំនាន់ក្រោយផងនោះ ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។
ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី៣០ឆ្នាំមុន (ពេលនោះខ្ញុំមានអាយុ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចំអកឱ្យជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថា វាជាការគួរឱ្យអស់សំណើចមួយដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលសរសេរដោយក្មេងអាយុ១៦ឆ្នាំម្នាក់កន្លងទៅ ខ្ញុំមិនបានតបទៅគាត់រឿងនេះទេ ព្រោះខ្ញុំមិនចង់ខាតពេលវេលាច្រើនជាមួយមនុស្សចាស់ប្រភេទនេះ ដែលមិនចេះទទួលខុសត្រូវជាមួយអ្វីដែលគាត់ធ្វើឬនិយាយនោះទេ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចោទសសួរថា តើគាត់គិតថា ការដែលខ្ញុំមិនឆ្លើយតបនោះគឺដោយសារវាជាការពិតឬ បានជាគាត់លើកយកមកវាយប្រហារខ្ញុំម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ? ថ្ងៃនេះសូមឆ្លៀតពេលបន្តិចដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជនបានឃើញថាតើការលើកឡើងរបស់លោក សម រង្សី ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើក្មេងដូចគាត់ធ្វើរាល់ដង៕ ដោយ៖ពលជ័យ