NASA បង្ហាញឈុតសម្លៀកបំពាក់គំរូសម្រាប់បេសកកម្ម Artemis 3 នៅឋានព្រះចន្ទ
អត្ថបទដោយ៖
ឈឹម ទីណា
ហូស្តុន៖ អង្គការណាសាបានបង្ហាញគំរូនៃឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ដែលបង្កើតឡើងដោយក្រុមហ៊ុនអវកាស Axiom Space ដោយអវកាសយានិករបស់ទីភ្នាក់ងារអវកាសនេះ នឹងត្រូវពាក់វាសម្រាប់បេសកកម្មនៅឋានព្រះចន្ទ។

អវកាសយានិក NASA និងមេបញ្ជាការ Ax-2 លោក Peggy Whitson បាននិយាយនៅឯមជ្ឈមណ្ឌលអវកាស ចនសុន ក្នុងទីក្រុងហូស្តុន រដ្ឋតិចសាស់ថា នេះគឺជាឧទាហរណ៍ដ៏អស្ចារ្យនៃអ្វីដែលការច្នៃប្រឌិតអាចធ្វើបាន។

វានេះនឹងក្លាយជាឈុតសម្លៀកបំពាក់ដែលអាចបត់បែនបានកាន់តែច្រើន ហើយវានឹងធ្វើឱ្យសមត្ថភាពរបស់អវកាសយានិកកាន់តែប្រសើរឡើង ក្នុងការធ្វើការងារទាំងអស់ដែលពួកគេនឹងធ្វើ ខណៈពេលដែលពួកគេនឹងចេញទៅរុករកនៅលើផ្ទៃព្រះចន្ទ និងភពអង្គារ៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។