នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពីស្មារតី នៃ នយោបាយ ឈ្នះ ឈ្នះ

ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយល់ដឹងឲ្យបានជ្រាលជ្រៅ ទូលំទូលាយ អំពី ស្មារតី នៃនយោបាយ ឈ្នះ ឈ្នះ និង ខិតខំ លើកកម្ពស់ មនសិកា ស្នេហាជាតិ ចូលរួមថែរក្សា ការពារ សន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ។ ហើយត្រូវរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ រាំងស្កាត់កុំឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មីនៅលើទឹកដី នៃមាតុភូមិ របស់យើងជាលើកទី ២ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បន្តថា ការរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន គឺដោយសារកម្ពុជា មានសុខសន្តិភាព ដែលបានផ្តល់ឱកាស ឲ្យយើងធ្វើការ អភិវឌ្ឍ យ៉ាងឆាប់រហ័ស ហើយប្រជាជនបានរួមរស់ប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមជាតិ ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកនូវថវិកា របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបូរណភាពទឹកដី ក្នុងភូមិសាស្ត្រយោធភូមិភាគពិសេស និងបណ្ដាអង្គភាពចំណុះ ដើម្បីរៀបចំ អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល ស្ថិតក្នុងសង្កាត់ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៍បានក្រើនរម្លឹកឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ យល់បានទូលំទូលាយពីតម្លៃសន្តិភាព ដែលយើងរកបានមកដោយលំបាក ហើយទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នា ត្រូវការពារឲ្យបានូវសន្តិភាពនេះ ។ « ពេលយើងនិយាយពីសន្តិភាព យើងត្រូវដឹងថា សន្តិភាព បានមកពីណា? បានមកពីនយោបាយ ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជន» ។

ក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានប្រគល់ជូនថវិការរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដល់បណ្ដាអង្គភាពកងកម្លាំងប្រដាប់អាវុធចំណុះឲ្យយោធភូមិភាគពិសេស ដែលរួមមាន: អង្គភាពទីបញ្ជាការយោធភូមិភាគពិសេស.អង្គភាពកងការពារព្រំដែនលេខ ៦០១. អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល.ផ្នែកសឹករង កងរាជអាវុធហត្ថ នគរបាលស្រុកកោះធំ និងអង្គភាពនគរបាលការពារព្រំដែនលេខ ៦០៥ នូវថវិកាសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ មួយចំនួនធំផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner