កូវីដអាចក្លាយជាការគំរាមកំហែង ស្រដៀងនឹងជំងឺផ្ដាសាយ ឆ្នាំនេះ

សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានមើលឃើញថា Covid មានការគំរាមកំហែងស្រដៀងនឹងជំងឺផ្តាសាយ នៅឆ្នាំ២០២៣នេះ។

តំណាងអង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា ជំងឺរាតត្បាត Covid-19 អាចដោះស្រាយ នៅឆ្នាំនេះ ពោលគឺដល់ចំណុចមួយដែលវាបង្កការគំរាមកំហែងស្រដៀងនឹងជំងឺផ្តាសាយ។

អង្គការសុខភាពពិភពលោកបានសម្តែងការជឿជាក់ថា ខ្លួននឹងអាចប្រកាសបញ្ចប់ភាពអាសន្ននៅពេលណាមួយ នៅឆ្នាំ២០២៣ ដោយនិយាយថា វាមានសង្ឃឹមកាន់តែខ្លាំងឡើង អំពីដំណាក់កាលរាតត្បាតនៃមេរោគដែលឈានដល់ចំណុចនេះ។

កាលពីចុងសប្តាហ៍មុន គេបានកត់សម្គាល់រយៈពេល ៣ ឆ្នាំ ចាប់តាំងពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានពិពណ៌នាអំពីស្ថានភាពនេះថា ជាជំងឺរាតត្បាត ទោះបីជាប្រធានអង្គការសុខភាពពិភពលោក ទទូចថា ប្រទេសនានាគួរតែចាប់ផ្តើមធ្វើសកម្មភាព ជាច្រើនសប្តាហ៍មុន។

នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក មៃឃើល រ៉ាយអេន (Michael Ryan) បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងសឺណែវ ប្រទេសស្វីស ថា ៖ “ខ្ញុំគិតថា ពួកយើងនឹងមកដល់ចំណុចនោះ ដែលយើងអាចមើល Covid-19 តាមរបៀបដូចគ្នាដែលយើងមើលទៅលើជំងឺផ្តាសាយតាមរដូវ”។

លោកបន្តថា “ការគំរាមកំហែងដល់សុខភាព គឺជាមេរោគដែលនឹងបន្តសម្លាប់។ ប៉ុន្តែជាមេរោគដែលមិនរំខានដល់សង្គមរបស់យើង ឬរំខានដល់ប្រព័ន្ធមន្ទីរពេទ្យរបស់យើង ហើយខ្ញុំជឿថាវានឹងមកដល់ ដូចដែល ប្រធានអង្គការសុខភាពពិភពលោក បាននិយាយនៅឆ្នាំនេះ”។

ប្រធានអង្គការ WHO បាននិយាយថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ ក្នុងអំឡុងពេលជំងឺរាតត្បាត។

លោក បាននិយាយថា “ខ្ញុំមានទំនុកចិត្តថា នៅឆ្នាំនេះយើងនឹងអាចនិយាយបានថា Covid-19 បានបញ្ចប់ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ ” ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner