អ្នកលេងបណ្តាញសង្គមហ្វីលីពីនប្រឈមនឹងការរារាំង បង្ហោះព័ត៌មានពីវេជ្ជសាស្ត្រមានគ្រោះថ្នាក់

ម៉ានីល ៖ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅប្រទេសហ្វីលីពីន ប្រឈមមុខនឹងការរារាំង ចំពោះការបង្ហោះព័ត៌មានក្លែងក្លាយអំពីវេជ្ជសាស្ត្រ ដែលមានគ្រោះថ្នាក់
ប៉ះពាល់សុខភាព។

អ្នកប្រើប្រាស់អ៊ីនធឺណែតក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងការរារាំង ទាក់ទងនឹងការក្លែងបន្លំ និងការបង្ហោះព័ត៌មានសុខភាពដែលបង្កគ្រោះថ្នាក់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រជាជនហ្វីលីពីនជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ធ្ងន់បំផុតរបស់ពិភពលោក។

ផលិតផលជាច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងវីដេអូ ដែលមើលទៅដូចជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្តពិតប្រាកដ កំពុងទទួលបានគាំទ្រ តាមរយៈការបញ្ជាក់ថា ទទួលបានណែនាំពីវេជ្ជបណ្ឌិត ជាដើម។

សូម្បីតែមុនពេលដែល COVID-19 បង្ខាំងមនុស្សឱ្យនៅផ្ទះរបស់ពួកគេ ហើយទុកឱ្យពួកគេភ័យខ្លាចក្នុងការទៅជួបគ្រូពេទ្យក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងប្រទេសហ្វីលីពីនបានស្វែងរកវិធីព្យាបាលតាមអ៊ីនធឺណិត ដោយសារតែពួកគេមានតម្លៃថោក និងងាយស្រួលចូលប្រើប្រាស់។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមត្រួតពិនិត្យការពិតនៃទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានឃើញការផ្ទុះព័ត៌មានមិនពិតអំពីផលិតផលកែសម្ផស្សដែលមិនបានធ្វើតេស្ត និងការព្យាបាលរហ័ស សម្រាប់ជំងឺរ៉ាំរ៉ៃ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner