ថៃ ត្រៀមរំលាយសភា មុនការ បោះឆ្នោត

ថៃ:នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃសុក្រ ទី១៧ មីនា ថា លោកបានរៀបចំក្រឹត្យមួយ ដើម្បីស្វះស្វែងរកការរំលាយសភា មុនពេលការបោះឆ្នោតចូលមកដល់ ។ នេះគឺជាជំហានដែលគេរំពឹងទុករួចហើយ នៅខណៈដែល រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ឈានចូលដល់សប្តាហ៍ចុងក្រោយ នៃអាណត្តិ ៤ឆ្នាំរបស់ខ្លួន ។

ក្រឹត្យ នេះ នឹង តម្រូវ ឱ្យ មាន ការ យល់ព្រម ពី ព្រះមហាក្សត្រ ថៃ ហើយ នឹងត្រូវ ចូល ជា ធរមាន នៅ ពេល ដែល ត្រូវបាន ចុះ ផ្សាយ នៅ ក្នុងកាសែត Royal Gazette ។ ការបោះឆ្នោត ត្រូវធ្វើឡើង ក្នុងរង្វង់ ៤៥ ទៅ ៦០ ថ្ងៃក្រោយ ការរំលាយសភា ។

លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងឈៀងម៉ៃថា៖ “ ខ្ញុំ បាន រៀបចំ ( ក្រឹត្យ ) យើង ត្រូវ រង់ចាំ យើង ត្រូវ រង់ចាំ ការ ប្រកាស នៅ ក្នុងកាសែត Royal Gazette ”។ ពេល អ្នកកាសែតសួរថា តើ ក្រឹត្យនឹងចូលជាធរមាន នៅ ពេល ណា? លោក បាន ឆ្លើយតបវិញ ថា ៖ « យើង ត្រូវ រង់ចាំ »។
គួរជ្រាបថា ក្នុងការបោះឆ្នោតនៅថៃនាអាណត្តិនេះ គ្រួសារ របស់មហាសេដ្ឋី ស៊ីណាវ៉ាត្រា នឹងត្រូវ ប្រឈម ជាមួយនឹង គណបក្សដែលគាំទ្រដោយយោធារាជានិយម និងក្រុមអ្នកមានសម្បូរទ្រព្យ ។

លោក ប្រាយុទ្ធ ជាឧត្តមសេនីយ៍ចូលនិវត្តន៍ ដែលបានឡើងកាន់អំណាច ក្រោយដឹកនាំរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាល របស់លោកស្រី យីងឡាក់នៅក្នុងឆ្នាំ ២០១៤ នឹងដឹកនាំបក្សថ្មី មួយ ដែលមានឈ្មោះថា គណបក្សថៃរួបរួមជាតិ ។ គេជឿថា បក្សថ្មីមួយ នេះត្រូវបាន បង្កើតឡើង ជាពិសេស សម្រាប់រូបលោក ប្រាយុទ្ធមុនការបោះឆ្នោតសកល ។
លោក ប្រាយុទ្ធ ចាន់អូចា នឹង ត្រូវប្រឈមជាមួយ លោកស្រី ផែតុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែល ជា កូន ស្រី របស់ អតីត នាយករដ្ឋមន្ត្រី ថាក់ស៊ីន និង ត្រូវជា ក្មួយ ស្រី របស់ លោកស្រី យីងឡាក់ ។ លោកស្រី ផែតុងថាន វ័យ ៣៦ឆ្នាំ បាននាំមុខ លោកប្រយុទ្ធក្នុងការស្ទង់មតិ សម្រាប់អនាគតនាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ ។
កាលពីថ្ងៃសុក្រម្សិលមិញ ថ្លែងក្នុងព្រឹត្តិការណ៍ ណែនាំ បេក្ខជន របស់គណបក្សភឿថៃ លោកស្រី ផែតុងថាន បាននិយាយថាលោកស្រីមានទំនុកចិត្តថាអាចឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីបញ្ចៀស រាល់ឧបាយកលនយោបាយប្រឆាំងនឹងគណបក្សរបស់លោកស្រី។
កូនស្រី របស់ អតីត នាយករដ្ឋមន្ត្រី ថៃ ថាក់ស៊ីន មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សលោកស្រីអាចបង្កើតរដ្ឋាភិបាលមួយ។ ប៉ុន្តែនៅពេលសួរអំពីលទ្ធភាពដែលគូប្រជែងរបស់លោកស្រី អាចព្យាយាមរារាំងបក្ស របស់លោកស្រីពីការកាន់អំណាចនោះវិញ ស្ត្រី អ្នក នយោបាយវ័យ ៣៦ រូបនេះ បានឆ្លើយតបថា ៖ “ពិតណាស់ ពិតណាស់” ៕
ប្រែសម្រួល: គីម លីលីយ៉ា

ads banner