អ.ស.ប ៖ ​ពេល​បញ្ហា​អាកាស​ធាតុ​កាន់​តែ​អាក្រក់​ទៅ​ៗ​ បណ្ដា​ប្រទេស​អាហ្វ្រិក​កាន់​តែ​រង​​ទុក្ខ​ខ្លាំង​ ​

អ.ស.ប៖របាយការណ៍​​​ថ្មី​មួយ​​របស់​អង្គការ​សហ​ប្រជាជាតិ(អ.ស.ប)​ដែល​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​​ឱ្យ​ដឹង​​ថា​ ​ភាព​ធ្ងន់​ធ្ងរ​ទៅ​ៗ​នៃ​​បញ្ហា​អាកាសធាតុ​សំខាន់ៗ​ដូច​ជា​ ព្យុះ​​ស៊ីក្លូន​ ​ទឹក​ជំនន់​ និង​គ្រោះ​រាំង​ស្ងួត​ ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​ទ្វី​ប​អាហ្វ្រិកនានា​ ​​ត្រូវ​បង្កើន​ការ​ចំណាយ​​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាំង​នេះ​ រហូត​ពី​ ២-៩ ភាគរ​យ​នៃ​ថវិកា​ជាតិ​របស់​ប្រទេស​រៀង​ៗ​ខ្លួន​។​ ​ ​គណៈកម្មាធិការ​អ្នក​ជំនាញ​ បាន​ធ្វើ​​ការ​បង្ហាញ​​ការ​រក​ឃើញ​របស់​របាយការណ៍នេះ​ នៅ​​​ក្នុង​សន្និសីទ​​​​ប្រចាំ​ឆ្នាំ​របស់​អ.ស.ប  ​ដែល​ចូល​រួម​

សូម​​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​​ក្រុម​រដ្ឋ​មន្រ្តី​អាហ្វ្រិក​ចុង​ក្រោយ​​​ធ្វើ​ឡើង​​ខណៈ​ធាតុ​អាកាស​ហួស​ហេតុ​​កំពុង​ធ្វើ​ឱ្យ​ផ្នែក​ខ្លះ​នៃ​ទ្វីប​​ប្រឈម​មុខ​នូវ​វិបត្តិ​។ នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​ ព្យុះ​ស៊ីក្លូន​ហ្រ្វេដឌី​កំពុក​វាយ​លុក​​នៅ​ប្រទេ​ស​​ម៉ាឡាវី​ ដោយ​បក់​បោក​បន្ត​ពី​ម៉ូហ្សំប៊ិក​ និង​កោះ​ម៉ាដាហ្កាស្ការ​ ​ហើយ​​សម្លាប់​មនុស្ស​ជាង​ ៣០០ នាក់​ ខណៈ​រាប់​សែន​នាក់​ទៀត​ត្រូវ​ជម្លៀស​ពី​ផ្ទះ​។ ​ចំណែក​​នៅ​ភាគ​ខាង​កើត​ និង​តំបន់​ស្នែង​អាហ្វ្រិក​វិញ​ ​គ្រោះ​រាំង​ស្ងួត​ដ៏​ខ្លាំង​ក្លា​កំពុង​​ធ្វើ​ឱ្យ​តំបន់​ប្រឈម​មុខ​នឹង​​គ្រោះ​ទុរ្ភិក្ស​។​ អ្នក​វិទ្យា​សាស្រ្ត​និយាយ​ថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​មនុស្ស​កំពុង​ធ្វើ​ឱ្យ​បញ្ហា​អាកាស​ធាតុ​ទាំង​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ពោល​គឺ​ការ​តែ​ញឹក​ញាប់​ កាន់​តែ​ធ្ងន់​ធ្ងរ​ និង​កាន់​តែ​យូរ​

និង​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​។ បញ្ហា​ប្រឈម​ទាំង​នេះ​ហើយ​ ដែល​បណ្ដាល​ឱ្យ​លក្ខខណ្ឌ​​របស់​ប្រទេស​ក្រី​ក្រ​រង​នូវ​ភាព​លំបាក​ខ្លាំង​។

​​​​អាហ្រ្វិក​ទាំង​មូល​រួម​ចំណែក​តិច​ជាង​ ៤ ភាគ​រយ​នៃ​​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជា​សកល​ បើ​ទោះ​បី​ជា​ទ្វីប​នេះ​​មាន​ប្រជាជន​ត្រឹម​តែ​ ១៧ ភាគរយ​នៃ​ប្រជាជន​សរុប​របស់​ពិភព​លោក​ក៏​ដោយ​។ ​​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​មាន​សមត្ថភាព​មិន​គ្រប់​គ្រាន់ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​។

​ការ​ប៉ាន់​ប្រមាណ​ខ្លះ​និយាយ​ថា​ ទ្វីប​នឹង​ត្រូវ​ការ​ការ​វិនិយោគ​ជាង​ ៣ ទ្រីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០៣០​ ​ដើម្បី​សម្រប​ខ្លួន​​នឹង​​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​ទប់​ស្កាត់​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

​រដ្ឋ​មន្ត្រី​ផែនការ​របស់​​អេត្យូពី​ លោក​ Nemera Gebeyehu Mamo ​បាន​និយាយ​ថា​​ ៖ «​ការ​ប្រែ​ប្រួល​អាកា​ស​ធាតុ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំងលើ​ទ្វីប​អាហ្វ្រិក​ ហើយ​សកម្មភាព​អាកាស​ធាតុ​​មិន​អាច​ធ្វើ​ទៅ​បាន​ដោ​យ​​​​​​គ្មាន​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​​នោះ​ទេ​។​ ​ការ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ​និង​វិសមភាព​នៅ​​ទ្វីប​អាហ្វ្រិក​»។

សូម​រំឭក​ផង​ដែរ​ថា​ ភាព​ចម្រូង​ចម្រាស់​មួយ​ក្នុង​ការ​​ប្ដេជ្ញា​​អាកាស​ធាតុ​គឺ​ថា ​បណ្ដា​ប្រទេស​អ្នក​មាន​ ដែល​រួ​ម​ចំណែក​ខ្លាំង​បំផុត​ក្នុងការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​ បាន​បរាជ័យ​ក្នុង​ការ​​​ផ្ដល់​​​ហិរញ្ញប្បទាន​អាកាស​ធាតុ​ចំនួន​ ១០០ ប៊ីលាន​ដុល្លារ​/​ឆ្នាំ​ទៅ​ដល់​ប្រទេស​ក្រី​ក្រ​តាម​ការ​សន្យា​របស់​ខ្លួន​៕​

ប្រែសម្រួល៖ហួន ឌីណា

ads banner