ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់

ពោធិសាត់៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២៣នៅសាលា ខេត្ត ពោធិសាត់។

លោកជំទាវ អាំង សុជាតា ខូយ រីដា ជាប្រធានកិត្តិយសថ្មី សមាគមនារី កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ជំនួសលោកជំទាវ លាង ហៃ ជាវតាយ ។

ក្នុងឱកាសអញ្ជើញចូលរួមលោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់។ លោកជំទាវបានថ្លែង នូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក ។

លោកជំទាវក៏បានអបអរចំពោះ លោកជំទាវ អាំង សុជាតា ខូយ រីដា និង លោក ជំទាវ លោកស្រី ដែលជាសមាជិកាគណៈកម្មការសាខា សមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រ ចិត្តចូលរួម ក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេច របស់ សមាគម នារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកជំទាវ បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព ចំនួន ៦៦រូបនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹង របៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នង ដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕
ដោយ៖ចេង ពុំ

ads banner