សម្តេចតេជោ ហ៊ុន សែន៖ ជីវិតរបស់សម្ដេច ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល មុននឹងអាចនាំកម្ពុជា ឈានមកដល់សព្វថ្ងៃ

ភ្នំពេញ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមានប្រសាសន៍ថា សម្ដេចត្រូវប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេល មុននឹងបានមកដល់សព្វថ្ងៃ ដូចជាការយកជីវិតទៅប្ដូរជាមួយនឹងខ្មែរក្រហម, ការប្រថុយប្រថានក្នុងការនាំសន្ដិភាពមកកាន់ប្រទេសកម្ពុជា និងការប្រឈមមុខនឹងកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការប្រឈមនឹងគ្រោះថ្នាក់ចំនួន៣ រួមមាន៖ ទី១.អ្វីដែលធ្វើឱ្យសម្តេចលំបាកខ្លាំង គឺកត្តាផ្ទៃក្នុងខ្លួនឯង។ រឿងផ្ទៃក្នុងខ្លួនឯង អត់យល់ តើអ្វីទៅជាកំណែទម្រង់នយោ បាយ, អ្វីទៅជាការចរចា, អ្វីទៅជាសេដ្ឋកិច្ច ក្រៅប្រទេស ដែលមនុស្សរបស់យើង ពេលនោះ គឺនិយាយតែពីរឿងច្បាំង និងនយោបាយ។ បើនិយាយពីសេដ្ឋកិច្ច គឺគេស្អប់នៃសេដ្ឋកិច្ចឯកជន។ ចំណុ ចនេះ ជាចំណុចដែលសម្តេច ត្រូវប្រឹងធ្វើ ដើម្បីដោះស្រាយបញ្ហាកសិកម្ម ។ រឿងនយោបាយ សម្តេចត្រូវដូររដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ព្រោះរដ្ឋ មន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិប្រឆាំងនឹងការចរចា។ ដូច្នេះសម្តេចសុខ ចិត្តទៅធ្វើរដ្ឋមន្ត្រីការបរទេសវិញ។ ហើយសម្តេច បានប្ដូររដ្ឋមន្ត្រី ទៀ បាញ់ ពីរដ្ឋមន្រ្តីសាធារណការ មកកាន់រដ្ឋមន្រ្តីការ ពារជាតិវិញ។ ដូច្នេះផ្ទៃក្នុងមិនយល់ គឺជាគ្រោះថ្នាក់ ខ្លាំងណាស់ រឿងនេះ មិនមែនជារឿងតូចតាទេ នេះជាកម្លាំងសង្កត់ទីមួយ។

ទី២.កងទ័ពវៀតណាម នៅកម្ពុជា ពេលនោះគឺមិនតិចជាង ១០ ម៉ឺននាក់ទេ នៅ ពេលដែលយើង ចាប់ផ្ដើមធ្វើកំណែទម្រង់នៅពេលវៀតណាមមិនមានការកែទម្រង់ អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាម គឺគេនៅធ្វើសហករណ៍រួមទាំងអស់ ប៉ុន្តែជា ភ័ព្វសំណាងរបស់សម្តេច នៅត្រង់ថា វៀតណាមមកកម្ពុជា ត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត ប៉ុន្តែវៀតណាម ផ្ដល់ឱ្យយើង ក្នុងការសម្រេចកិច្ចការនយោបាយសេដ្ឋកិច្ច និងសង្គម ។ ដូច្នេះបានជាក្នុងមួយ ពេលនេះ សម្តេចជួបជាមួយនឹងដៃគូអភិវឌ្ឍន៍ សម្តេចបាននិយាយប្រាប់ថា អស់លោកកាលមុននេះ អស់លោក តែងនិយាយថា ខ្ញុំជាអាយ៉ងវៀតណាម។ក៏ប៉ុន្តែខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វី ដែលខ្ញុំសម្រេចនៅពេលនេះ នៅត្រង់ថា នៅពេលនេះ បើមិនខ្ញុំធ្វើតាមអស់លោកៗ នឹងកាត់ជាជំនួយពីកម្ពុជា។

ទី៣.គឺពេលនោះកម្ពុជា ទទួលទណ្ឌកម្មពីប្រទេសនានា មានតែសហភាពសូវៀត និងក្រុមប្រទេសសង្គមនិយមប៉ុណ្ណោះ ដែលផ្ដល់ជំនួយដល់កម្ពុជា ជាមួយសាធារណរដ្ឋឥណ្ឌា ក្នុងចំណែកណា មួយ ដែលបានផ្ដល់ឲ្យកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះ បញ្ជាក់ថា មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏ មិនមែនជាគ្រាន់តែជាការឃោសនាខាងនយោបាយ ឬដេញថ្លៃ នៅក្នុងកាបោះឆ្នោត នោះដែរ ។ ប៉ុន្តែយើងបានឆ្លងកាត់ការធ្វើរឿងនេះ តាំងពីការលំបាកបំផុត។ យើងមិន ចាំបាច់រង់ចាំរហូតមានជំនួយរបស់សភាពរដ្ឋអឺរ៉ុប ឬជំនួយពីធនាគារពិភពលោក ឬជំនួយរបស់ធនាគារ គឺយើងបានធ្វើការកែទម្រង់ តាំងពីយើងនៅជាប់ទណ្ឌកម្ម មកម៉្លេះ រាប់ទាំងប្រទេសមួយចំនួន ដែលនៅគាំទ្រខ្មែរក្រហម នៅអង្គការសហប្រជាជាតិផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner