អាល្លឺម៉ង់ប្រើមនុស្សយន្តថែទាំមនុស្សចាស់

ប៊ែរឡាំង៖ ខ្វះបុគ្គលិកសុខាភិបាល អាល្លឺម៉ង់ប្រើមនុស្សយន្តសម្រាប់ការថែទាំមនុស្សចាស់។

មនុស្សយន្ត “Garmi” ពណ៌ស មើលទៅមិនខុសពីមនុស្សយន្តធម្មតាទេ វាឈរនៅលើវេទិកាផ្ទៃរាបស្មើដែលមានកង់ ហើយត្រូវបានបំពាក់ដោយអេក្រង់ពណ៌ខ្មៅ ហើយរង្វង់ពណ៌ខៀវពីរ ដែលដើរតួជាភ្នែកត្រូវបានភ្ជាប់។ ប៉ុន្តែវេជ្ជបណ្ឌិតអាល្លឺម៉ង់ចូលនិវត្តន៍ ហ្គូនថឺ ស្តាយអឹនបាក ( Guenter Steinebach ) វ័យ ៧៨ឆ្នាំបាននិយាយថា “សម្រាប់ខ្ញុំមនុស្សយន្តនេះ គឺជាក្តីសុបិន្តមួយ”។

មិនត្រឹមតែអាចធ្វើការវិនិច្ឆ័យលើអ្នកជំងឺប៉ុណ្ណោះទេ មនុស្សយន្ត ហ្គាមី (Garmi) ក៏អាចផ្តល់ការថែទាំ និងព្យាបាលដល់អ្នកជំងឺផងដែរ ទៅថ្ងៃខាងមុខ ដោយយ៉ាងហោចណាស់ នោះគឺមានក្នុងផែនការហើយដែរ៕

ប្រភព៖ AFP អត្ថបទ + អាន៖ លន់ សារ៉ាត កាត់ត៖ ឈឹម ទីណា

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner