សកម្មភាពយុវជនក្នុងការលេងកីឡា នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ដោយឈរលើស្មារតី កីឡារស់ក្នុងសន្តិភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានតំណែងជើងឯកពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន រដូវកាលទី៨ ដោយបានយកឈ្នះ ក្រុមក្រសួងសុខាភិបាល ដោយលទ្ធផល៤-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាទីលានThe Blue Sport សែនសុខ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នរដ្ឋទាំងអស់ឱ្យបន្តបំផុសចលនាដល់យុវជនដែលជាមន្រ្តីរាជការក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមលេងកីឡាអោយបានច្រើនថែមទៀត។ឯកឧត្តមបន្ថែមថា សកម្មភាពយុវជនក្នុងការលេងកីឡានេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជាដោយឈរលើស្មារតី កីឡារស់ក្នុងសន្តិភាព។ឯកឧត្តម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ សម្របសម្រួលរាល់ដំណើរការប្រកួតប្រកបដោយទំនួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាន រៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ «មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន» លើកទី៨ ឆ្នាំ២០២២ឡើងវិញក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាពមិត្តភាពពង្រីងនិងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតី ស្រលាញ់ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព។ លើសពីនេះទៅទៀតកម្មវិធីនេះក៏បានបង្ហាញឲ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមទិសស្លោកកីឡាក្នុងសន្តិភាព។

ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងការរួមចំណែកយ៉ាងសំខាន់ពីសំណាក់ឯកឧត្តម ស សុខា ជាប្រធានកិត្តិយសនៃគណៈកម្មាធិការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រួមជាមួយឯកឧត្តម សុខ សប្បាយណា ប្រធានគណ:កម្មាធិការ ។ ក្រសួងសាធារណការ និងដឹងជញ្ជូន ទទួលបាន ចំណាត់ថ្នាក់លេខ១។ ចំ ក្រសួងសុខាភិបាល ចំណាត់ថ្នាក់លេខ២ ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំណាត់ថ្នាក់លេខ៣ និង ក្រសួងបរិស្ថាន ចំណាត់ថ្នាក់លេខ៤ ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner