អ្នកជំនាញ៖ ជ័យលាភីរបស់កម្ពុជា  ក្នុងយុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២ នឹងជួយពង្រីកទីផ្សារទេសចរណ៍បន្ថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍រំពឹងថា ការទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី របស់កម្ពុជានឹងធ្វើឱ្យមានកំណើនទេសចរណ៍មួយកម្រិតថែមទៀត។

នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី​២១ ខែមីនាថា ពានរង្វាន់ជ័យលាភី ដែ​លក្រសួងទេស​ចរណ៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបាន បានជួយពង្រីកទីផ្សារទេសចរណ៍កម្ពុជាបន្ថែមទៀត ទាំ​ងក្នុងតំបន់អាស៊ាន និងពិភពលោក។

លោកបានបញ្ជាក់ថា ៖ «ការទទួលបានជ័យលាភីនីមួយៗ គឺបង្ហាញថា កម្ពុជាមានសមត្ថភាព ក្នុងការជំរុញកំណើនភ្ញៀវទេ​សចរ​ តាមរយៈការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ថ្មីៗ ទាំងភ្ញៀវក្នុងតំបន់អាស៊ាន និងពិភពលោកទាំងមូល។ យើងរំពឹងថា​ កេរ្តិ៍ឈ្មោះល្បីរបស់កម្ពុជា នឹងទាក់ទាញទេសចរអន្តរជាតិបន្ថែម ជាពិសេសនៅអំឡុងពេលការប្រកួតកីឡាស៊ីហ្គេម ដែលក​ម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ»។ ចំណែក លោក ធួន ស៊ីណាន ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ក៏​បានប្រាប់​ឱ្យដឹងដែរថា

ពានរង្វាន់ទាំងអស់សុទ្ធតែមានគុណតម្លៃ ក្នុងការចូលផ្សព្វផ្សាយពីក​ម្ពុជា ទៅកាន់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា កម្ពុជា ត្រូវធ្វើការងារជាច្រើនទៀត ដើម្បីឱ្យស្ថានភាពវិស័យទេសចរណ៍កម្ពុជា កាន់តែមានល្អប្រសើរឡើងក្រោយពីវិបត្តិកូវីដ១៩។

លោកបានបញ្ជាក់ថា ៖ «​យើងរីករាយ យើងសាទរនឹងការទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងត្រូវតែធ្វើឱ្យបានច្រើនជាងនេះទៀត ព្រោះថាពិភពលោកសព្វថ្ងៃនេះ មានការប្រកួតប្រជែងខ្ពស់ណាស់ ជាពិសេសលើការផ្សព្វផ្សាយលើគោលដៅទេ​ស​ច​រណ៍»។ សូម​ជម្រាបដែរថា ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូ​អិ​ល​ធី​ឌី និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា

(PATACC) រូបនេះ​ ក៏ទទួលបាន​ពានរង្វាន់ពីរ​ ក្នុងឆ្នាំ២០២២ កន្លងទៅនេះដែរ ដោយពានរង្វាន់ទី១ សម្រាប់លោកផ្ទាល់ និងពានរង្វាន់ទី២ សម្រាប់ក្រុមហ៊ុនរបស់លោក IMCT  នៅក្នុងនាម ជា Leading Event Management Company of the year 2022 ក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើតាមក្រសួងទេសចរណ៍ «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២» នេះ ធ្វើឡើងកាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី​នេះបង្ហាញយ៉ាងច្បាស់​ពីការដឹកនាំដ៏ត្រឹមត្រូវរបស់​រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍

និងការចូលរពីគ្រប់ភាគីពាក់ព័​ន្ធទាំងរដ្ឋ និងផ្នែកឯកជន ក្នុងការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោ​​យវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី២ ដោយបានខិតខំជំរុញការស្តារសម្បទាធនធានមនុស្ស ការផ្តល់ហិរញ្ញប្បទានទ្រ​ទ្រ​ង់អាជីវកម្ម-សេវាកម្មទេសចរណ៍ និងបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាយ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ។ លោកបានបញ្ជាក់ថា ៖ «លទ្ធផលដែលកើតចេញពីកិច្ចសហការទាំងនេះ ដោយនៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេស​ច​រណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេ​

សចរណ៍កម្ពុជាដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម»។

លោក ប្រាក់ វុទ្ធី បន្តថា ៖ «ក៏ដូចជាការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗនៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជានៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ​»។

សូមមបញ្ជាក់ថា ពានរង្វាន់នេះ​គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថលពីសាធារណជន ៤៧,៥១៥ នាក់ ទទួលបាន ៥៤,៨៥០ ពិន្ទុ មានបេក្ខភាពចូលរួមជាង ២០០ នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុ​ម​ប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុង​ឧ​ស្សាហកម្មទេសចរណ៍៕ ដោយ៖វណ្ណ សុជាតា

ads banner