ប្រទេសចិនជួយស្វែងរកសន្តិភាព ខណៈក្រុមប្រទេសលោកខាងលិចជួយស្វែងរកអាវុធឱ្យអ៊ុយក្រែន (Video Inside)

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងក្រុងម៉ូស្គូបានឈានចូលដល់ថ្ងៃទី២ ខណៈដែលប្រទេសចិនបានបង្ហាញពិភពលោក នូវការចង់ព្យាយាមដោះស្រាយជម្លោះ នៃវិបត្តិសង្គ្រាម ក្នុងអ៊ុយក្រែន ដែលអូសបន្លាយរយៈពេលជាងមួយឆ្នាំមកនេះ។ ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានបន្តរកការជួយផ្តល់អាវុធ និងជំនួយយោធាជាច្រើនថែមទៀត ដល់អ៊ុយក្រែនទៅវិញ។ សហរដ្ឋអាមេរិកព្យាយាមចង់ឱ្យពិភពលោកឃើញថា ដំណើររបស់មេដឹកនាំចិនក្នុងក្រុងម៉ូស្គូ គឺជាដំណើរដែលចង់មកជួយរុស្ស៊ីនោះទៅវិញ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner