ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា ៤,៧០៥នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត វិទ្យាស្ថាន វ៉ាន់ដា ៤,៧០៥នាក់ នារី ៤,២២១នាក់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២១ -២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប ក្នុងនោះ ក៏មាន និស្សិត បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០នាក់ នារី ៤២នាក់ផងដែរ។ និស្សិតដែលទទួលសញ្ញាបត្រនេះ អ្នកមាន ការ ងារធ្វើចំនួន ៤,៤២៥នាក់ ស្មើនឹង ៩៤.០៥ភាគរយ ។

វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង ។

ក្នុងឆ្នាំសិក្សា២០២២-២០២៣ វិទ្យាស្ថាន វ៉ាន់ដា មាននិស្សិតកំពុងសិក្សា ចំនួន ១០,៨៧៦នាក់ នារី ៩,៨៣៥ នាក់។ បើគិតចាប់ពី ឆ្នាំ សិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបាន បញ្ចប់ ការសិក្សា គិតទាំងនិស្សិតជ័យលាភីនេះផង សរុបចំនួន ៤៦,៨៨៦នាក់ នារី ៣៩,២៩៧នាក់ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner