វីដេអូ៖ ជំនួបចរចាលើកទី២ រវាងសម្ដេច ហ៊ុន សែន និងសម្ដេចព្រះនរោត្ដម សីហនុ នៅប្រទេសបារាំង ១៩៨៨

ការចរចាលើកទី២ រវាងសម្ដេច ហ៊ុន សែន និងមួយសម្តេចព្រះនរោតម្ត សីហនុ ដែលធ្វើនៅ សាំងសែមាំងអង់លេ ប្រទេសបារាំង ថ្ងៃទី២០ និង ២១ មករា ១៩៨៨។ ការចរចាលើកនេះ ចាប់ផ្តើមចូលជ្រៅនៃបញ្ហា ដែលពេលនោះសម្ដេចតេជោបានស្នើឲ្យបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិជាន់ខ្ពស់ ដែលមានសម្តេចព្រះនរោតម្តសីហនុជាព្រះប្រធាន និងមានអនុប្រធាន ៣រូប ឯសម្តេចព្រះនរោតម្ត សីហនុ ស្នើបង្កើតរដ្ឋាភិបាលចតុភាគី។ ជំហរភាគីទាំងពីរនៅខុសគ្នាឆ្ងាយ តែសម្ដេចតេជោ ជាមួយសម្តេចឪនៅតែបន្តការចរចាបន្តទៀត រហូតសម្រេចបាននូវការបង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តាមរូបមន្ត ៦ បូក ៦ ឬ ៦ បូក ២ បូក ២ បូក ២ ដែលចុះហត្ថលេខានៅបាងក និងតូក្យូដើមឆ្នាំ១៩៩០ និងរៀបចំសមាសភាពនៅហ្សាកាតាត្រីមាសទី៣ ឆ្នាំ១៩៩០។

ប្រភព៖ Prime Minister Hun Sen

ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សម្ដេចព្រះនរោត្ដមសីហនុ #ឥស្សរជនឆ្នើមកម្ពុជា #សម្ដេចតេជោហ៊ុនសែន #ប្រទេសបារាំង #ជំនួបចរចាលើកទី២ #កិច្ចព្រមព្រៀងប៉ារីស

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner