តើដំណើររបស់លោក ស៊ី ជីនពីង ផ្តល់ចំណុចចាប់អារម្មណ៍អ្វីខ្លះសម្រាប់ពិភពលោក? (Video Inside)
អត្ថបទដោយ៖
Apsara Net
ដំណើរចាប់ផ្តើម នៃប្រទេសមហានាគអាស៊ី ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពបានបញ្ចប់។ បើទោះបីជាកញ្ចប់ នៃដំណោះស្រាយ១២ចំណុចរបស់ចិន មិនទាន់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក, ប្រទេសលោកខាងលិច និងអ៊ុយក្រែននោះក៏ដោយ វាក៏ជាជំហានមួយដែលជាការផ្តួចផ្តើមគំនិតរបស់ចិន ដែលប្រមាណ១ឆ្នាំកន្លងមកនេះ បានសម្ងំនៅស្ងៀមតាមដានពិនិត្យស្ថានការណ៍សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននោះដោយយកចិត្តទុកដាក់បំផុត។ តើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង បានបន្សល់នូវចំណុចយកចិត្តទុកដាក់អ្វីខ្លះសម្រាប់ពិភពលោក? លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍