ដើម្បីបរិស្ថាន សិប្បកម្មកែច្នៃស្នែងទៅជាគ្រឿងអលង្ការមួយបន្តដំណើរការ ទោះគ្មានសង្ឃឹមរឿងប្រាក់ចំណេញ
ភ្នំពេញ:
ស្នែង ឬឆ្អឹងគោ ក្របី ជាទូទៅនៅតាម ទីសត្តឃាត តែងត្រូវបានបោះបង់ចោល តែសំណល់ទាំងនេះអា ចបង្កទៅ ជា ក្លិនស្អុយ និងអាចប៉ះពាល់ដល់សុខភាពតាមរយៈសត្វល្អិតដែលកើតចេញពីសំណល់ទាំងនោះ។
ដោយសារ តែចង់រួមចំណែកដល់បរិស្ថាន អ្នកស្រី គួន ចិន្តា និងក្រុមគ្រួសារ បានបង្កើតអាជីវកម្មកែច្នៃស្នែ ងគោ ក្របី ទៅជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អ។

បើតាមអ្នកស្រី គួន ចិន្តា ដែលជាម្ចាស់អាជីវកម្មនេះ បានឲ្យដឹងថា មូលហេតុដែលអ្នកស្រី និងគ្រួសារចា ប់ផ្តើមអាជីវកម្មនេះ គឺ ផ្តើមមកពីបញ្ហាបរិស្ថាន ដែលបង្កឡើងដោយអាជីវកម្មមួយដែលតែងចោលសំ ណល់ស្នែង និងឆ្អឹងគោ បង្កជាប៉ះពាល់ដល់គ្រួសាររបស់ខ្លួនកាលពីជាង ២០ឆ្នាំមុននៅឯខេត្តព្រៃវែង។

អ្នកស្រី បានឲ្យដឹងថា ៖ «ដោយឃើញពីបញ្ហានេះ បន្ទាប់មកខាងគ្រួសាររបស់ខ្ញុំ គាត់បានទៅរៀនជំ នាញច្នៃស្នែងនឹង ពីអង្គការមួយឈ្មោះថា បាសាក់ នៅខេត្ត ព្រៃវែង និងក្រោយមកក៏ផ្តើមទៅជាអាជីវក ម្មតែម្តង»។
អាជីវកម្មមួយនេះ ឈ្មោះថា «Somonea ផលិតផលស្នែង» ដែលកែច្នៃស្នែងគោទៅជាគ្រឿងអ លង្ការ ដូចជា ក្រវិល ខ្សែក កងដៃ ចិញ្ចៀន និងរបស់ប្រើប្រាស់ដូចជា សេនកោសខ្យល់ សេនម៉ាស្សា ក្រាសសិតសក់ និងផលិតផលជាច្រើនផ្សេងទៀត រួមទាំងប្រដាប់ប្រដាតុបតែងផ្ទះផងដែរ។
មកទល់បច្ចុប្បន្ន អាជីវកម្មមួយនេះបានដំណើរការជាង ២០ឆ្នាំមកហើយ ដោយមានការគាំទ្រគួរសមពីភ្ញៀវជាតិ ប៉ុន្តែនៅតែមិនសង្ឃឹមរឿងប្រាក់ចំណេញឡើយ។

អ្នកស្រី គួន ចិន្តា បានឲ្យដឹងថា ចំណូលអា ជីវកម្មរបស់ខ្លួន មិនទៀងឡើង ចំណូលប្រចាំខែដែលអ្នកស្រីទទួលបាន គឺដើម្បីតែដំណើរការអាជីវ ក ម្មនេះត្រលប់ទៅវិញប៉ុណ្ណោះ។
ម្ចាស់អាជីកម្មកែច្នៃរូបនេះបាន បញ្ជាក់ថា ៖ «និយាយឲ្យត្រង់ទៅ ខ្ញុំអត់មានគិតរឿងប្រាក់ចំណេញអីទេ គិតប្រាក់ខែខ្លួនឯងអីទេ គឺធ្វើយ៉ាងណាឲ្យតែមានបាយញុំា ដើរទៅមុខកើត គឺមិនឈប់ទេ គិតតែប៉ុ ណ្ណឹង»។
អ្នកស្រីបន្តថា ៖ «ចំពោះបុគ្គលិក របស់ខ្ញុំនៅតែបួននាក់ទេ អ្នកដែលនៅសល់នេះ គឺនៅតែអ្នកដែលគាត់មិនអាចទៅធ្វើការនៅខាងក្រៅបាន គាត់មានពិការភាព គាត់មានសុខភាពមិនសូវល្អ ។អញ្ចឹងយើងថែរក្សាគាត់នៅនឹងកន្លែងអត់ទៅណាទេ»។
ដ្បិតថាការកែច្នៃត្រូវការពេលវេលាយូរ និងការដំណើរការជួបផលវិបាកច្រើនគួរសម ប៉ុន្តែអ្នកស្រី គួន ចិន្តា នៅតែបន្តដំណើរការអាជីវកម្មនេះតទៅមុខទៀត និងមានគម្រោងផលិតផលិតផលថ្មីផងដែរ។
អ្នកស្រីបានឲ្យដឹងថា អ្នកស្រីចង់ឲ្យកូនអ្នកស្រី បង្កើតផលិតផលថ្មី ដូច ជា វ៉ែនតាធ្វើអំពីស្នែងដោយអ្នកស្រីមិនចង់មានត្រឹមផលិតផលគ្រឿងអលង្ការ នោះទេ តែក៏ចង់មានជាផលិតផលប្រើប្រាស់ ព្រោះវាអា ច លក់បានក្នុងតម្លៃថ្លៃជាង។
ទន្ទឹមនឹងនោះ ម្ចាស់អាជីវកម្មរូបនេះ ក៏បានសំណូមពរឲ្យប្រជាជនខ្មែរ ជួយគាំទ្រផលិតផលខ្មែរទាំងអ ស់គ្នា ព្រោះរាល់ថ្ងៃនេះអាជីវកម្មរបស់អ្នកស្រីរស់បានដោយសារភ្ញៀវខ្មែរ និងអ្នកស្រីចង់ឲ្យប្រជាជនខ្មែ រជួយគាំទ្រផលិតផលខ្មែរ ដើម្បីជួយបង្កើតការងារនៅក្នុងស្រុក និងជួយដល់ជីវភាពប្រជាជនខ្មែរឲ្យ ពួកគេអាចរស់បានសមរម្យ ហើយ ក៏មិនបាច់ត្រូវចំណាកស្រុកទៅណាឆ្ងាយដើម្បីធ្វើការរកស៊ី៕
ដោយ: កែវ បុស្បា