ក្រសួងអប់រំ រកឃើញថា កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិកតាមបណ្តាញ សង្គម

អត្ថបទដោយ៖
CPA

ភ្នំពេញ:
ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិ ច ត្រូនិកតាមបណ្តាញ សង្គមនានា ទោះបីជាផលិតផលនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធក៏ដោយ។

កាលពីថ្ងៃទី ២២ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្តីពីការអង្កេត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក នា មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំ ពេញ ដោយមានការចូលរួមពីការិយាល័យពាក់ព័ន្ធ និងគណៈគ្រប់គ្រង សាលាបឋមសិក្សា អនុវិទ្យាល័យ វិ ទ្យាល័យ សរុបប្រមាណ២០០រូប ។

សិក្ខាសាលា ក៏បានលើកឡើងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងលទ្ធផលនៃការអង្កេតដែលបា នរកឃើញមាន កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិក ទោះ បីជាផលិតផលនេះ ត្រូ វបានហាមឃាត់ដោយរាជរដ្ឋាភិបាលក៏ដោយ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ត្រូវបន្តពង្រឹងការអប់រំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិករបស់ក្រសួង ឲ្យបានទូលំទូលាយ ទៀងទាត់ និងជាប្រចាំ។

ក្នុងករណីដែលរកឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមាតាបិតាសិស្ស ដើម្បីកំណត់ទីតាំងចែកចាយ។

លោកស្រីមានប្រសាសន៍ថា ៖ «ក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក តិកតុក និងអ៊ីនស្រ្តាក្រាម ជាដើម ដែលជាប្រភពចម្បងនៃការ ចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុ វជនវ័យក្មេង»។

ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកគប្បីពិនិត្យលទ្ធភាពគ្រប់គ្រងហាមឃាត់ការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារពីការបំផ្លា ញសុខភាព និងអនាគតដោ យផលិតផលនេះ។

ជុំវិញរឿងនេះ លោក មុំ គង់ នាយក ប្រតិបត្តិ ការ អង្គការ ចលនា ដើម្បី សុខ ភាព កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ ខែមីនា ថា ក្រសួងអប់រំ បានជំរុញឲ្យគណៈគ្រប់គ្រងសាលាទាំងអស់នោះ ត្រូវធ្វើយ៉ាងណាត្រួ ត ពិនិត្យ ទប់ស្កាត់ទៅដល់កូនសិស្សនៅក្នុងសាលារបស់ខ្លួន កុំឲ្យមានការប្រើប្រាស់បារីអេឡិចត្រូនិកជាប ន្ត ទៅទៀត។

ចំពោះ យុវជន និង កុមារ ដែល ប្រើ ប្រាស់ បារី អេឡិច ត្រូនិក គឺ វា មាន សារ ធាតុ នីកូទីន ហើយ សារ ធាតុ នេះ ញៀន ខ្លាំង ណាស់ ដែល ធ្វើ អោយ ខួរ ក្បាល កុមារ និង យុវជន ត្រូវ បាន ប៉ះ ពាល់យ៉ាងខ្លាំង ពីព្រោះ ថា ខួរ ក្បាល របស់ ពួក គាត់ កំពុង តែរីកលូត លាស់ ប៉ុន្តែ បើ ជក់ បារីនេះហើយ គឺវាមិនអាចធ្វើឲ្យ ខួរ ក្បាល របស់ ពួក គាត់អាចរីក លូត លាស់បាន ឡើយ ។

លោកបញ្ជាក់ថា ៖ «ប្រភពសំខាន់ដែលធ្វើឲ្យកុមារ និងយុវជន ព្រមទាំងសិស្សសាលា អាចមានលទ្ធភាពក្នុ ងការទិញបារីនេះ ជក់ គឺតាមរយៈបណ្ដាញព័ត៌មានសង្គម ហេតុដូច្នេះទោះ បីជាក្រ សួ ងអប់រំ និងរួមទាំងគណៈ គ្របគ្រងសាលា មានការយកចិត្តទុកដាក់ខ្លាំងយ៉ាងណា ក៏វាមិនអាចទប់ស្កាត់កុ មារ យុវជន មិនឲ្យ ប្រើ ប្រាស់បារីអេឡិចត្រូវនិកបាននោះទេ ពីព្រោះដោយសារបារីអេឡិចត្រូនិកនៅតែបន្តផ្សព្វផ្សាយលក់លើបណ្ដាញសង្គម»។

លោក មុំ គង់ បាន បន្តថា បើក្រឡេកមើលទៅលើលទ្ធផលនៃការសិក្សា បង្ហាញថាបើសិនជាក្រសួងអប់រំ រួមជាមួយគ្រឹះស្ថានសិក្សា សាលារៀន ខ្លាំងយ៉ាងណា ក៏មិនអាចទប់ស្កាត់យុវជន បានដែរ ដោយសារប្រភពនៃបារីអេឡិចត្រូនិកនៅតែបន្តមាន លក់ ហើយការលក់ ការផ្សព្វផ្សាយ លក់ នៅតែបន្តមាននៅលើបណ្ដាញ សង្គម។

ជាមួយគ្នានេះ លោកក៏បានស្នើ អាជ្ញាធរ មាន សមត្ថកិច្ច គ្រប់ ជាន់ ថ្នាក់ ត្រូវ ចាត់ វិធាន ការ តាម ផ្លូវ ច្បាប់ ចំពោះ អ្ន ក ដែល បាន ផ្សព្វ ផ្សាយ និង លក់ ផលិត ផល បារី អេឡិច ត្រូនិក ឲ្យ បាន តឹង រឹង បំផុត ដើម្បី ការ ពារ សតិ ប្រាជ្ញា កុមារ និង យុវជន កុំ ឲ្យ ធ្លាក់ ទៅ ក្នុង ការ ញៀន បារី អេឡិច ត្រូនិក នេះ ៕

ដោយ:ជា សុខនី

ads banner