ស្ទាក់ចាប់ទូកក្រុមចំណាកស្រុក ជាង ២ពាន់នាក់ នៅទុយនីស៊ី

ទូនីស៖ ក្រុមឆ្មាំឆ្នេរសមុទ្របានស្ទាក់ទូកជនចំណាកស្រុក ចេញពីប្រទេសទុយនីស៊ី នៅឯឆ្នេរសមុទ្រទុយនីស៊ី ឆ្មាំឆ្នេរសមុទ្របានស្ទាក់ចាប់ទូកដឹកជនចំណាកស្រុកខុសច្បាប់ផ្សេងទៀត ដែលរារាំងការប៉ុនប៉ងរបស់ពួកគេ ដែលចង់ធ្វើដំណើរទៅដល់អឺរ៉ុប។

អ្នកនាំពាក្យរបស់ឆ្មាំជាតិ ទុយនីស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ឆ្មាំឆ្នេរសមុទ្របានស្ទាក់ចាប់ជនចំណាកស្រុកចំនួន ២០៣៤ នាក់ចាប់តាំងពីថ្ងៃពុធ ក្នុងចំណោមពួកគេ ៩ នាក់ជាជនជាតិទុយនីស៊ី ហើយបានរកឃើញសាកសពមនុស្ស ៧នាក់ផ្សេងទៀត។

ក្រុមសិទ្ធិមនុស្សបាននិយាយថា ជនចំណាកស្រុកចំនួនប្រាំនាក់បានលង់ទឹកស្លាប់ និង ២៨ នាក់ផ្សេងទៀតបានបាត់ខ្លួន កាលពីថ្ងៃពុធ បន្ទាប់ពីទូករបស់ពួកគេបានលិច ពេលចេញពីប្រទេសទុយនីស៊ី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner