រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការបោះឆ្នោតសកលអាណត្តិទី៧ អាចនឹងកើតមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បង្កការប៉ះពាល់ដល់ការបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបោះឆ្នោតសកលអាណត្តិទី៧ នាពេលខាងមុខ ច្បាស់ណាស់អាចនឹងកើតមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាច្រើន ដែលអាចបង្កការប៉ះពាល់ដល់ការបោះឆ្នោត។

ដូច្នេះសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សព្វជួយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។

ឯកឧ្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា៖«សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ ព័ត៌មានក្លែងក្លាយ នឹងកើតមានដោយស្វ័យប្រវត្តិ ហើយក៏មានប៉ះពាល់ខ្លះផងដែរ ដល់ការបោះឆ្នោតនេះ»។ ឯកឧត្តមបានបន្ថែមថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មាន ក្លែងក្លាយ ហើយដើម្បីអាចលុបបំបាត់ព័ត៌មានក្លែងក្លាយបាន ទាល់គ្រប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់

ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងមានការផ្សព្វផ្សាយជាសាធារណៈ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ព័ត៌មានក្លែងក្លាយមានពីរ  ឃើញភ្លាមយកមកផ្សាយភ្លាម តែអចេតនា និងព័ត៌មានក្លែងក្លាយមានចេតនា ដែលការមានចេតនានេះ នឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ខ្ញុំក៏សូមកោតសរសរសើរពីការរីកចម្រើនអ្នកកាសែតអាជីពកម្ពុជាដែរនៅមួយរយៈចុងក្រោយ។ តែយ៉ាងណាក៏ដោយឯកឧត្តម ខៀវ កាញារីទ្ធ ស្នើឱ្យមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជាសមាគមសារព័ត៌មានដទៃទៀត

ដែលមានប្រមាណជាង៥០ស្ថាប័ននៅកម្ពុជា ត្រូវបណ្តុះបណ្តាលសមាជិកជាអ្នកសារព័ត៌មាន ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងជំរុញសរសេរតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ជាពិសេសនៅមុន និងក្នុងពេលនៃការបោះឆ្នោតសកលខាងមុខនេះ។ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយនេះ ត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឱ្យបានម៉ត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ ។
ឯកឧត្តមបន្តថាការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឱ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែង ក្លាយនោះ មានចរិតនយោបាយ ញុះញង់

បំបែក បំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិ ភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន៕

ដោយ៖វណ្ណ សុជាតា

ads banner