ព្រះមហាក្សត្រខ្មែរយាងចូលរួមក្នុងពិធីសមោសរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (Video Inside)
ព្រះករុណា ព្រះមហាក្សត្រ បានយាងចូលរួមប្រកាសអំពីពិធីសមោសរ នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ជាមួយការបញ្ចាំងភាពយន្តដ៏ស្រស់ស្អាតមួយក្រោមចំណងជើងថា «ទេពហត្ថា»។
ពិធីសមោសរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានប្រារព្ធនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រព និងសន្និសីទចតុមុខ រាជធានីភ្នំពេញ។ អ្នករៀបចំកម្មវិធីបានថ្លែងថាមហោស្រពខ្សែភាពយន្តនេះ មានគោលបំណងបំផុស វប្បធម៌ភាពយន្តចម្រុះដល់សាធារណជននៅកម្ពុជា, លើកស្ទួយគំនិតថ្មីៗ នៃការផលិតភាពយន្តអន្តរជាតិគ្រប់ប្រភេទ និងបង្ហាញភាពយន្តដែលមានគុណភាពដែលថតដោយសមិទ្ធិករភាពយន្តជាតិ និងអន្តរជាតិនៅកម្ពុជា និងស្ដីអំពីកម្ពុជា។
ឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានរៀបចំកម្មវិធី «ពន្លក» ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ដែលជាការបញ្ចាំងភាពយន្តរយៈពេលពេញមួយសប្ដាហ៍ ដើម្បីឱ្យទស្សនិកជនភ្លក្សរសជាតិខ្សែភាពយន្តខ្លះៗ ទម្រាំដល់ការបើកមហោស្រពធំ នៅក្នុងខែឧសភាខាងមុខនេះ។
កម្មវិធីដដែលនេះ នៅបានធ្វើគារវកិច្ចចំពោះរបាំខ្មែរ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ក្នុងខ្សែភាពយន្ត «ទេពហត្ថា» និងខ្សែភាពយន្ត «ព្រះនាងបុប្ផាទេវី រាជអប្សរាទី១» ថែមទៀត។