ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧កើត ខែចែត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកនឹងទទួលបានការជួយជ្រោមជ្រែង ខ្ពស់ពីមនុស្សនៅក្នុងការិយាល័យរួមគ្នា ក៏ដូចជាថ្នាក់លើ។ ផលប្រយោជន៍ដែលអ្នកនឹង ទទួលបានមានលំនឹងណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ ឬសង្ស័យចំពោះការងារដែល អ្នកកំពុងតែអនុវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំពឹងថាចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើទៅ បានតាមបំណង ពីព្រោះទិន្នផលដែលអ្នកនឹងទទួលបានគឺមានភាពជាក់លាក់។ ប៉ុន្តែក្នុង ពេលស្របគ្នា​សូមយកចិត្តទុកដាក់បន្ថែមទៅលើការងារ។ ចូរត្រៀមលក្ខណៈឲ្យបានគ្រប់ គ្រាន់ជានិច្ចដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ប្រែប្រួលនានា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំព្យាយាមធ្វើសកម្មភាព ឬផ្តួចផ្តើមការងារថ្មីក្នុង ពេលនេះ ពីព្រោះសកម្មភាពទាំងអស់របស់លោកអ្នកនឹងមិនទទួលបានការកោតសរសើរពី មិត្តរួមការងារ និងថា្នក់លើនោះទេ។ វានឹងប្រសើរជាងប្រសិនបើអ្នកយកផែនការដែលបាន រៀបចំកន្លងមក ដើម្បីពិនិត្យវាយតម្លៃជាថ្មី។ សូមលោកអ្នកផ្តោតអារម្មណ៍ជាមួយការងារ ជាជាងប្រើប្រាស់ពេលវេលាលើការចែចង់ និងការសន្ទនាដែលមិនបានប្រយោជន៍។ ក្រៅពី នេះសូមចងចាំថាអ្នកអាចស្ថិតនៅត្រង់ចំណុចកណ្តាលនៃឧបាយកលដ៏ងាយស្រួល។ ហេតុ នេះគួរមានការប្រុង​ប្រយ័ត្នអោយបានខ្ពស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំកុំឲ្យបាត់បង់ភាពសុទិដ្ឋិ និយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែកដល់បរិយាកាសទាក់ទងនឹងផ្នែក សម្ភារៈដ៏ល្អប្រសើរ។ លើសពីនេះលោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ដូច្នេះជៀសវាងដាច់ខាតកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថាន។ កុំជឿដោយងាយ បើទោះបីជារូបភាពចំពោះមុខលោកអ្នកហាក់ច្បាស់លាស់ក្តី។ ដោយឡែក លោកអ្នកទទួល បានគំនិតប្រាជ្ញាដ៏រស់រវើក និងអាចបត់បែនទៅតាមស្ថានការណ៍បានល្អ។ បន្ថែមពីនេះ ចូរ ប្រយ័ត្នរឿងអ្នកដទៃ ពីព្រោះវានឹងអាចនាំទុក្ខទោសធំនៅក្នុងថ្ងៃនេះ។

ឆ្នាំថោះ                                          

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបញ្ចប់ការងារដែលនៅសេស សល់ពីមុនដោយមិនត្រូវការជំនួយ។ ប្រហែលជាលោកអ្នកពិបាកក្នុងការពឹងពាក់អាស្រ័យ មនុស្សដែលនៅក្បែរលោកអ្នកខ្លាំងណាស់ ដូច្នេះយកល្អព្យាយាមបំពេញការងារដោយខ្លួន ឯង។ បើទោះបីជាអ្នកអាចនឹងជួបបញ្ហាខ្លះក្តី សូមចងចាំថាលោកអ្នកអាចធ្វើឲ្យការងារនោះ ទទួលបានផលសម្រេចដោយបទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួនផ្ទាល់។ ប៉ុន្តែទន្ទឹមនឹងនេះ សូមលោកអ្នកបង្ហាញការគោរពចំពោះគំនិតនៃការគ្រប់គ្រង។ ក្នុងពេលទន្ទឹមគ្នានេះ ការ ចូលរួមសិក្សា និងវគ្គបណ្តុះបណ្តាលនឹងមានប្រយោជន៍ដ៏ធំចំពោះការងាររបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលតម្រូវឲ្យលោកអ្នកមានការប្រុង ប្រយ័ត្នលើការប្រើប្រាស់ពេលវេលា និងការសម្រេចកិច្ចលើកិច្ចការងារផ្សេងៗ។ កុំចាប់ផ្តើម ការងារសំខាន់នៅពេលនេះ ពីព្រោះការខាតបង់កំពុងមានភាពវិជ្ជមាន។ អ្នកគួរបន្តធ្វើ សកម្មភាពដែលកំពុងធ្វើរាល់ថ្ងៃអោយខ្ជាប់ខ្ជួននឹងត្រឹមត្រូវ។ ហើយបើទោះបីជាផល ប្រយោជន៍ដែលអ្នករំពឹងអាចមិនសមប្រាថ្នាក្តី ក៏អ្វីដែលអ្នកទទួលបាននាពេលនេះវាល្មម គ្រប់គ្រាន់ឲ្យអ្នកសម្រួលស្ថានភាពរឹងស្ទះមួយចំនួនផងដែរ។ ក្រៅពីនេះ សូមកុំគិតគូរ ឬមានការលំបាក ហើយរកវិធីសាស្រ្តការពារ សម្រប និងដោះស្រាយជានិច្ច។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកមិឲ្យចុះចាញ់នឹងភាព ល្អូកល្អឺនពីមនុស្សនៅជុំវិញខ្លួន។ អ្នកគួរតែមានហេតុផល ជានិច្ចរាល់ពេលអនុវត្តការងារ ឬធ្វើការសម្រេចចិត្ត អ្វីដែលកាន់តែពិសេសជាងនោះគឺរាល់ពេលចុះហត្ថលេខាតែម្តង។ ទន្ទឹមនឹងពេលនេះ ទំនាក់ទំនងរវាងមនុស្សនៅក្នុងរង្វង់ការងារអាចមានភាពរកាំរកូសបន្តិច បន្តួច ដូច្នេះសូមរក្សាចិត្ត និងមានភាពអត់អោនអនុគ្រោះអោយបានច្រើន។  ក្រៅពីនេះ ភាពស្ងៀមស្ងាត់ និងអត់ធ្មត់អាចបញ្ចៀសបញ្ហាបានច្រើន ដូច្នេះគួរឈ្វេងយល់ករណីនេះ។ ដោយឡែក លោកអ្នកនៅតែអាចដោះស្រាយបញ្ហា និងសម្របសម្រួលបានបើអ្នកព្យាយាម ដល់ដឹង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចការងារដែលត្រូវអនុវត្តន៍ក្នុង ពេលនេះបានល្អ។ ការជួយជ្រោមជ្រែងពីមនុស្សក្នុងរង្វង់ការងារ ក៏ដូចជាថ្នាក់លើមានច្រើន ដែលជាហេតុធ្វើឲ្យអ្នកអាចអនុវត្តការងារទៅតាមគម្រោង ហើយទទួលបានផលទៅតាមក្តី ប្រាថា្ន។ ជាក់ស្តែងលោកអ្នកអាចធ្វើឲ្យគេយល់ដឹងពីគោលគំនិតរបស់អ្នកបានល្អ តាមរយៈ ការធ្វើសន្ទរកថា ការចរចា និងពិភាក្សាលើករណីនោះ។ លើសពីនេះ សូមកុំខ្លាចក្នុងការ ប្រឈមទៅនឹងបរិស្ថានខាងក្រៅ ពីព្រោះឳកាសនៅទីនោះមានច្រើន ហើយសុទ្ធតែមានស្ថេរ ភាពដល់ការអភិវឌ្ឍន៍ការងារ។ ក្នុងពេលនេះ អ្នកក៏នឹងអាចទទួលបានដំណឹងល្អសម្រាប់ ករណីផ្ទាល់ខ្លួនផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់លោកអ្នកដែល ធ្វើការងារជាមួយនឹងការលក់ចេញទិញចូលចលន និងអចលនទ្រព្យ។ ប្រាក់ចំណេញក្នុង ពេលនេះមានច្រើន ដែលធ្វើឲ្យស្ថានភាពហរិញ្ញវត្ថុរបស់អ្នកមានលំនឹងបំផុត។ ក្នុងនោះ លោកអ្នកជាអាជីវករក៏អាចធ្វើការបណ្តាក់ទុន បើកហាងថ្មី និងចូលរួមក្នុងដំណើរបេសក កម្មជំនួញក្នុងក្រៅបានល្អ។ ហើយចំពោះលោកអ្នកដែលជាអ្នកគ្រប់គ្រងនឹងទទួលបានការ គោរពកោតក្រែង និងជ្រោមជ្រែងពីមនុស្សនៅក្បែរខ្លួន ឬក្រោមបង្គាប់បានល្អ ដូច្នេះស្ថេរ ភាពការងារត្រូវបានធានា។ លើសពីនេះ ថ្ងៃនេះនឹងមានអំណោយផលសម្រាប់ការដោះ ស្រាយបញ្ហាចាស់ថ្មី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យបោះបង់គោល ដៅនៅពេលនេះ។ លោកអ្នកកំពុងដើរនៅលើគន្លងផ្លូវដែលត្រឹមត្រូវណាស់ ដូច្នេះវាមិនមាន ហេតុផលអ្វីឲ្យអ្នកមានការសង្ស័យទៅលើហេតុការណ៍ណាមួយនោះទេ។ ក្នុងនោះ ប្រសិន បើអ្នកនឹងទទួលបានការផ្តល់ជូនចំពោះការងារ ឬផលប្រយោជន៍ណាមួយ ចូរមានការ ប្រយ័ត្នក្រែងការបោះបង់ការងារចាស់ មកទទួលយកការងារ ឬឳកាសថ្មីនាំឲ្យគ្មានស្ថេរភាព សូមចងចាំថា លោកអ្នកអាចទទួលបានប្រាក់ចំណេញ ឬទិន្នផលច្រើន។ ចំពោះលោកអ្នក ដែលមានបំណងចង់ផ្លាស់ប្តូរស្ថានភាព និងទីកន្លែងការងារសូមធ្វើតាមបំណងប្រាថា្ន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នករំពឹងថានឹងទទួលបានផល យ៉ាងល្អ ប៉ុន្តែស្ថានភាពនៅខាងក្រៅក៏ហាក់រំខានមកដល់ការអនុវត្តរបស់អ្នកខ្លះផងដែរ។ ក្នុងនោះ សូមកុំមានការធ្វេសប្រហែសទៅលើករណីទាំងឡាយដែលស្ថិតក្រោមការទទួល ខុសត្រូវរបស់អ្នក ពីព្រោះការខ្វះចន្លោះសុទ្ធតែអាចនាំភាពអវិជ្ជមានធំដុំបាន។  ក្រៅពីនេះ មិនគួរទុកការងារឲ្យនៅកក់កុញឡើយ រកវិធីដោះស្រាយ និងប្រើប្រាស់ពេលវេលាដែល មានអោយមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ រាល់បញ្ហាគឺត្រូវដោះស្រាយឲ្យបានឆាប់ទើប ប្រសើរចំពោះអ្នក។ ក្រៅពីនេះភាពអត់ធ្មត់គួរតែត្រូវប្រកាន់ខ្ជាប់ជានិច្ច។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងជួយការផ្លាស់ប្តូរយ៉ាង ច្រើនចំពោះរបត់ការងារ រួមទាំងការអនុវតន៍ផងដែរ។ ទំហំនៃការទទួលខុសត្រូវអាចមាន កាន់តែច្រើន ប៉ុន្តែលោកអ្នកក៏មិនអាចដាក់ចោលការងារទាំងអស់នោះបានដែរ ដោយសារ ការងារទាំងនោះជាប្រភពនៃភាពជោគជ័យនៅក្នុងពេលនេះ។ ជាទូទៅលោកអ្នកអាចស្នើសុំ ការជំនួយពីមនុស្សនៅក្បែរខ្លួនបានដោយមិនជំទាស់អ្វីទេ។ ក្នុងនោះ ប្រហែលជាអ្នកត្រូវធ្វើ ការសម្រេចចិត្តលើការងារធំ ពិសេសនៅពេលល្ងាច ហេតុនេះសូមព្យាយាមយល់ដឹងពីការ ងារឲ្យបានគ្រប់ជ្រុងជ្រោយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំកុំអោយភ្ជាប់ហេតុការណ៍ បច្ចុប្បន្នជាមួយនឹងស្ថានភាពចាស់។ ក្នុងនោះ សូមមានភាពរីករាយស្រស់ថ្លា និងគួរគិត ពីភាពវិជ្ជមាន។​ រកពេលវេលាសម្រាកអោយបានគ្រប់គ្រាន់។ ទន្ទឹមនឹងនេះមិនគួរបារម្ភច្រើន ពីស្ថានភាពការងារពេកទេ ពីព្រោះអ្នកមានពេលវេលាច្រើនគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារ នោះអោយបានទាន់ពេល។  ប៉ុន្តែ បើទោះបីជាយ៉ាងនេះក្តី សូមកុំមាន ការធ្វេសប្រហែស ប្រើ ប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ កុំទាន់ផ្លាស់ប្តូរការងារ ឬទីកន្លែងការងារ នៅក្នុងពេលនេះ សូមរងចាំពេលវេលាល្អនៅថ្ងៃខាងមុខ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការសហការ បោះទុន និងការសម្ពោធសមិទ្ធផលនានា។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner