សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃ ព្រះរាជា ណា ចក្រកម្ពុជាបានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសមក្នុង ឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបដែលប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២៣ នាវិមានព្រឹទ្ធសភា ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈ ប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចភក្តីបានចាត់ទុក ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ នាពេលនេះ ពិតជាសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់រវាងប្រទេស និងប្រជាជន ទាំងពីរដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួល ជួបគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធ- សភាជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅព្រះរាជាណា ចក្រម្ពុជានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងផ្លាស់ប្តូរ បទពិសោធន៍នៅពីគ្នាទៅវិញទៅមក ព្រមទាំងដើម្បីពង្រឹង ពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើ រចំពោះបទពិសោធន៍ដ៏ល្អរបស់កម្ពុជា ចំពោះការបើកទូលាយលើជំនឿ សាសនានៅព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។
ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរ ចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ស្ញប់ស្ញែងរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ី។ សម្តេចមានជំនឿថា ក្រោមព្រះរាជកិច្ចដឹក នាំរបស់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំម៉ាឡេស៊ី ម៉ាឡេស៊ីនឹងបន្ត សម្រេចបានជោគជ័យក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយវិបុលភាព វឌ្ឍនភាព និងសុភមង្គល។ កម្ពុជាចាត់ទុកការរីកចម្រើនរបស់ម៉ាឡេស៊ី ជាការរីកចម្រើនរួមរបស់សហគមន៍អាស៊ាន។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្ត ជាខ្លាំងចំពោះការរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ក្នុង ក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី លើវិស័យសំខាន់ៗ មួយចំនួននិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុង ក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការលើឆាកអន្តរជាតិនានា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕
ដោយ៖ គ្រី សម្បត្តិ + ប៊ុន ហុក


