ខណ្ឌចំនួន២ដែលខ្វះទឹកត្រូវអាជ្ញាធរដឹកទឹកយកទៅផ្គត់ផ្គង់ (Video Inside)

យ៉ាងហោចខណ្ឌចំនួន២ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់ត្រូវបានអាជ្ញាធរបានដឹកទឹក ចែកចាយប្រើប្រាស់ ខណៈដែលរដូវប្រាំងគ្មានទឹកបង្កការលំបាកដល់ពលរដ្ឋ។ រដ្ឋាករទឹកបានថ្លែងថា កម្រិតប្រើប្រាស់ទឹកមានទំហំធំបច្ចុប្បន្នដែលទឹកមិនអាចមានគ្រប់គ្រាន់បានទេនាពេលនេះ ប៉ុន្តែនឹងអាចធូរស្រាលមកវិញដោយរង់ចាំរហូតដល់ខែឧសភាឆ្នាំ២០២៣។

សេចក្តីរាយការណ៍បានបង្ហាញថាសង្កាត់ជាច្រើននៅក្នុងខណ្ឌពោធិសែនជ័យ និងខណ្ឌព្រែកព្នៅ បានរងនឹងការខ្វះទឹកដែលតម្រូវឱ្យអាជ្ញាធរត្រូវដឹកជញ្ជូនទឹក ដើម្បីជួយផ្គត់ផ្គង់ប្រជាពលរដ្ឋ។ នៅក្នុងខណ្ឌពោធិ៍សែនជ័យ សង្កាត់ដែលប្រឈមនឹងការខ្វះទឹករួមមានសង្កាត់ចោមចៅទី៣, សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង។

ចំណែកនៅក្នុងខណ្ឌព្រែកព្នៅ សង្កាត់ដែលរងនឹង ការខ្វះទឹកខ្លាំងជាងគេ គឺសង្កាត់គោករការ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីសប្តាហ៍មុន បានចេញការជូនដំណឹងជុំវិញការខ្វះទឹកនៅតាមបណ្តាសង្កាត់ក្នុងរាជធានីនិងក្រុងតាខ្មៅ និងបានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជនដែលខ្វះខាតទឹកប្រើប្រាស់។

ads banner