ខេត្តបន្ទាយមានជ័យប្តេជ្ញាផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋនៅទូទាំងខេត្តក្នុងឆ្នាំ២០២៣ (Video Inside)

អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងប្តេជ្ញាថាក្នុងឆ្នាំ២០២៣នេះ បណ្តាភូមិទូទាំងខេត្តដែលមានចំនួន៦៥៩ភូមិនឹងត្រូវមានភ្លើងអគ្គិសនីប្រើប្រាស់ទាំងអស់។ ប្រសាសន៍ប្តេជ្ញានេះ បានធ្វើឡើងដោយអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក្នុងសន្និសីទកាសែតមួយនាទីស្តី ការគណរដ្ឋមន្ត្រីនៅថ្ងៃទី២៨មីនាឆ្នាំ២០២៣។ លោកបានបញ្ជាក់ថាបច្ចុប្បន្នមានតែចំនួន៦ភូមិ ប៉ុណ្ណោះដែលស្ថិតក្នុងស្រុកម៉ាឡៃ គឺភូមិដែលមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់។

ខេត្តបន្ទាយមានជ័យក្នុងអតីតកាល គឺជាខេត្តដែលរងការប៉ះទង្គិចខ្លាំងដោយសារសង្គ្រាមស៊ីវិល។ ផ្លូវថ្នល់ក្នុងខេត្តកាលពីអតីតកាល មិនមានសភាពល្អដូចបច្ចុប្បន្នឡើយ ដោយសារតែការដាក់មីនបំផ្ទុះរបស់ក្រុមឧទ្ទាមខ្មែរក្រហម និងកត្តាអសន្តិសុខដែលខេត្តមិនអាចធ្វើករ អភិវឌ្ឍន៍បានឡើយ។ ប៉ុន្តែបច្បុប្បន្ន ខេត្តបន្ទាយមានជ័យបានប្រែមុខមាត់ខណៈជាខេត្តនៃច្រកទ្វារអន្តរជាតិ។

ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នគឺជាខេត្តដែលមានសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម។ យោងតាមរបាយការណ៍របស់ខេត្ត ពលរដ្ឋដែលជាកសិករក្នុងខេត្តមានចំនួន៨៥ភាគរយ, ចំណែកពលរដ្ឋ១០ភាគរយជាអាជីវករ និងពាណិជ្ជករ និងពលរដ្ឋ៥ភាគរយប្រកបមុខរបរផ្សេងៗ។

ads banner