២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៩៥ករណី (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ៥៩៥នាក់ ដែលបន្តថយចុះចំនួន ៧០ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ានរួមមាន ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣២៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងចំនួន ២ករណីប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី, ឡាវ, សឹង្ហបុរី និងប្រទេសប្រុយណេ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ២៥នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ថៃ និងប្រទេសហ្វីលីពីន ។
គិតសរុប រួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦៥ម៉ឺន ៥ពាន់ ៩៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៦៨២នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨៣ លានករណី, និងការស្លាប់មានជាង ៦លាន ៨២ម៉ឺននាក់ ៕