ប្រធានក្រុមការងារស្រុកអូររាំងឪ ៖ អ្នកណាក៏ដោយ បើចង់ជូយស្រុកអូររាំងឪពិតប្រាកដសូមចូលរួមកសាងសម្ធិទផលជាក់ស្តែង
ត្បូងឃ្មុំ:«អ្នកណាក៏ដោយ បើចង់ជូយស្រុកអូររាំងឪពិតប្រាកដ សូមចូលរួមកសាងសម្ធិទិផលជាក់ស្តែង ដើម្បីជាប្រយោជន៍រួមសម្រាប់ស្រុកយើង កុំបានតែសន្យា» ។នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមីនា និងលើកទិសដៅការងារបន្ត នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នៅ ទី ២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និង អនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សភូមិ និង ប្រធាន និងអនុប្រធាន គ.២៧៨ ។
ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំ និងក្រុម ការងារយើង ថ្មីៗនេះ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួួមមាន :
១-យុទ្ធនាការផ្លូវស្អាតជាង ៧៤គីឡូម៉ែត្រ នៅទូទាំងឃុំទាំង៧
២-អំពូលសូឡា ជិត ២០០០អំពូល បំពាក់នៅឃុំទាំង៧ សាលាឃុំ ផ្លូវសាធារណៈ និង តាមមណ្ឌលសុខភាព
៣-ផ្តល់ជូននៅអណ្តូងស្នប់ទឹកស្អាត គ្រប់ឃុំ។
ឯកឧត្តមប្រធានបានណែនាំដល់ក្រុមការងារទាំងអស់ពិនិត្យលទ្ធភាពប្រើប្រាស់នៅប្រពន្ធ័បច្ចេកវិទ្យាស្មាតហ្វូន ដើម្បីទាញនូវប្រយោជន៍ជូនប្រជាជនសម្រាប់ផ្សព្វផ្សាយនូវសមិទ្ធផល និង ផលិតផលស្រុកអូររាំងឪ។
ឯកឧត្តមបានអំពាវនាវ សូមក្រុមការងារយើងទាំងអស់បន្តចុះសាកសួរសុខទុក្ខ ឆ្លើយតប និងដោះស្រាយតម្រូវការជាអាទិភាព ជូនប្រជាជនយើងបន្តទៀត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ៕
ដោយ:គ្រី សម្បត្តិ