នាយករដ្ឋមន្រ្តីអេស្ប៉ាញ នឹងពិភាក្សាពីសង្គ្រាម នៅអ៊ុយក្រែន និងសន្តិភាពជាមួយប្រធានាធិបតីចិន
ម៉ាឌ្រីដ៖ នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស នៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ មេដឹកនាំទាំងពីរនឹងប្រារព្ធពិធីអបអរសាទរពាក់កណ្តាលសតវត្សរ៍នៃទំនាក់ទំនងការទូត ដោយពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីគោលបំណងចង់ឱ្យមេដឹកនាំចិនដឹង នៅពេលពួកគេជួបគ្នានៅថ្ងៃទី៣១ ខែមីនានេះថា គាត់ជឿជាក់ថា អ៊ុយក្រែនគួរតែមានសិទ្ធិក្នុងការសម្រេចចិត្តលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចកើតមានជាមួយរុស្ស៊ី។
លោក សាន់ឆេស មិនបានលាក់បាំងពីការពិតដែលគាត់ចង់ប្រើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជំរុញទស្សនៈរបស់គាត់ទៅកាន់ផ្ទះវិញ អំពីអ្វីដែលគាត់ហៅថា “វិបត្តិសកល” ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញបាននិយាយថា អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសចិន លោកនឹងជំរុញឱ្យមានសន្តិភាពដោយយុត្តិធម៌នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាការធានាពី “បូរណភាពទឹកដី”។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺថានៅពេលដែលសន្តិភាពនេះត្រូវបានឈានដល់នៅអ៊ុយក្រែន វានឹងមានភាពយុត្តិធម៌ និងយូរអង្វែង។
ហើយនៅពេលដែលយើងនិយាយអំពីយុត្តិធម៌ ខ្ញុំចង់មានន័យថា បូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានរំលោភដោយរុស្ស៊ីត្រូវបានគោរព។ លោក សាន់ឆេស បានសង្កត់ធ្ងន់ថា ពិភពលោកគួរតែស្តាប់ផែនការរបស់ប្រទេសចិន ដើម្បីសន្តិភាព៕ ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា