សម្តេចតេជោ ហ៊ុន សែន៖ ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ គឺត្រូវបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ គឺត្រូវបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០មីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានរំឭកថា សម្ដេចធ្លាប់បានទៅបង្រៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រចំនួន ២ដង តាំងពីសាលានេះ បានបង្កើតឡើងដំបូង ក្នុងឆ្នាំ១៩៧៩ មានឈ្មោះថា «សាលាបច្ចេកទេសពាណិជ្ជកម្មមជ្ឈិម» ស្ថិតក្រោមឱវាទក្រសួងពាណិជ្ជកម្ម។ នាពេលខាងមុខ រាជរដ្ឋាភិបាល នឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន សិស្ស និស្សិតក្រីក្រចំនួន ១,៥លាននាក់ ហើយការបណ្ដុះបណ្ដាលនេះ រាជរដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកា ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈជាច្រើន។ ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបតែចាប់ផ្តើមនៅពេលទេ គឺត្រូវបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកម្ល៉េះ។

សម្តេច ថា អ្វីៗដែលកើតឡើងតាំងពីជាង៤០ឆ្នាំមុនរហូតមកដល់ពេលនេះ គឺមិនត្រូវឱ្យបាត់បង់ទេ ជាពិសេសសាលារៀន មិនត្រូវឱ្យបាត់បង់ជាដាច់ខាត ដែលសាលារៀនជាមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដូច្នេះត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា។ យុវជនសម័យនេះ មានឱកាសច្រើនជាង យុវជនសម័យមុន ពីព្រោះយុវជនសម័យមុនបាត់បង់ឱកាស ហើយត្រូវរបួសពិការថែមទៀត ដោយសារតែសង្គ្រាម ហើយជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។

សម្តេចតេជោ បញ្ជាក់ថា កាលពីមុនកម្ពុជាហ្វឹកហាត់យុវជន ឱ្យចេះច្បាំងដោយបានបញ្ជូនទៅហ្វឹកហាត់នៅតាមបណ្ដាប្រទេសមួយចំនួន ប៉ុន្ដែពេលនេះ ប្រទេសកម្ពុជា មានសុខសន្ដិភាព រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ហ្វឹកហាត់ ប៉ុន្តែការហ្វឹកហាត់នាពេលបច្ចុប្បន្ននេះ គឺដើម្បីទទួលការអភិវឌ្ឍ និងបណ្ដុះបណ្ដាលយុវជន លើចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យយុវជនចូលរួមក្នុងការកសាងជាតិមាតុភូមិ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner