សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មីនា ២០២៣

១. ក្រសួងបរិស្ថាន៖ ឆ្នាំ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា ចំនួនសត្វត្មាតទាំង ៣ប្រភេទក្នុងព្រៃធម្មជាតិកម្ពុជាមានសរុប ១៣៤ក្បាល កើនឡើងចំនួន ១៣ក្បាល ធៀបនឹងឆ្នាំ២០២១ – AMS Central

២. រហូតដល់ពេលនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលស្ថិតនៅខេត្តកណ្ដាល សម្រេចការសាងសាង់បានប្រមាណជាង ៤៤% ហើយ – FN

៣. ឆ្នាំ២០២២ កម្ពុជានាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រសរុបចំនួនជាង ៨លានតោន ទៅកាន់ ៧៤ប្រទេស កើនឡើង ៧,៨៨% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះរួមមានស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ អង្ករ គ្រាប់ស្វាយចន្ទី ផ្លែចេកស្រស់ គ្រាប់ពោត និងផ្លែស្វាយស្រស់ – ស៊ីស៊ីថាមន៍

៤. រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមបញ្ជូនជំនួយយោធាទំហំជាង ១៣ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន – AFP

៥. FIFA ប្រកាសដកសិទ្ធិពីឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះ U-20 World Cup នៅឆ្នាំនេះ ចំពេលមានភាពចលាចលនយោបាយជុំវិញការចូលរួមរបស់អ៉ីស្រាអែល – CNN

#ams1minute

ads banner