បុរសម្នាក់ ប្តូរពីការងារទេសចរណ៍ មកចាប់យកអាជីពជាអ្នកកែច្នៃគ្រាប់ចន្ទី

អត្ថបទដោយ៖
CPA

ភ្នំពេញ:
គ្រាប់ ចន្ទី ជា អាហារសម្រន់មួយប្រភេទ ដែល ផ្ដល់ អត្ថប្រយោជន៍ ច្រើន ដល់ សុខភាព ។កម្ពុជាក៏ជា ប្រទេ ស មួយ ដែល ដាំដុះ និង នាំ ចេញ ផល កសិកម្ម មួយ ប្រភេទ នេះ ច្រើន បំផុត មួយ ផង ដែរ។

យោងតាមរបាយការណ៍ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេលពីរខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣ តោន ទៅកាន់ប្រទេសចំនួនបួនក្នុងនោះមាន ប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន (២៧តោន) ប្រទេសថៃ (២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)។

ដ្បិតថា ស្ថិត ក្នុង ចំណោម ប្រទេស ដែលនាំចេញគ្រាប់ស្វាយ ចន្ទីច្រើនបំផុត មួយ ប៉ុន្តែកម្ពុជា ពុំ សូវ មាន សិប្បកម្ម កែច្នៃ គ្រាប់ ចន្ទី ឱ្យទៅ ជា ផលិតផល សម្រេច សម្រាប់ លក់ បាន ក្នុង តម្លៃ ថ្លៃ នៅ ឡើយ ទេ ដែល ភាគ ច្រើន គឺ ជា ការ នាំ ចេញ គ្រាប់ស្វាយ ចន្ទី ឆៅ។

ដោយឡែក បុរសម្នាក់ ដែលរស់នៅ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន ផ្លាស់ប្តូរអាជីពរបស់គាត់ពីមគ្គុទេ្ទសក៍ទេសចរណ៍ មក កែច្នៃផលិតផលគ្រាប់ស្វាយ ចន្ទី ដែលអាជីពថ្មីកំពុង មានការគាំទ្រច្រើន។

លោក ផល ភារម្យ បច្ចុប្បន្ន ជា ម្ចាស់អាជីវកម្ម «ភូមិចន្ទី Cashew Village» បានឱ្យដឹងថា ដោយសារចិត្តស្រលាញ់ការកែច្នៃ និងមើលឃើញថាការ កែច្នៃ ផលិតផល ខ្មែរ នាំចេញទៅ ក្រៅ ប្រទេស ដោយ មិន សូវ មាន អ្នក សម្ងួត ឬ កែច្នៃ ដូច្នេះលោកចង់ ជួយ កសិករ ដើម្បី លើក កម្ពស់ផល កសិកម្ម របស់ ខ្មែរ។
លោកបាន ប្រាប់ឱ្យដឹងថា “គាប់ ជួន ពេល នោះ ខ្ញុំបាន ជួប ជនបរទេស ម្នាក់ ដែល រស់ នៅ ប្រទេស កូរ៉េខាងត្បូង គាត់ មក ខ្មែរ ហើយ ចាប់ អារម្មណ៍ រឿង ចន្ទី អញ្ចឹង ទៅ ធ្វើ ឱ្យខ្ញុំ មាន មហិច្ឆតា ធ្វើ យ៉ាង ណាឱ្យចន្ទី របស់ យើង ត្រូវ បាន គេ ផ្ដល់ តម្លៃ ឱ្យច្រើនជាង មុន “។

បន្ទាប់ មកលោក ចាប់ ផ្ដើម ធវើ កូនសិប្បកម្ម តូច មួយ នៅ ក្នុង ឆ្នាំ ២០២០ ពេល ដែល កូវីដ១៩ចាប់ ផ្ដើម រា តត្បាតក្នុង ប្រទេស កម្ពុជា លោកមានឱកាស បង្វែរ មកកែច្នៃ គ្រាប់ស្វាយ ចន្ទី ដោយការទិញ កូន ម៉ាស៊ីន បក គ្រាប់ចន្ទី មួយ ពី ស្រុក ចិន មក កែច្នៃ នៅ ផ្ទះ និង ទិញ គ្រាប់ ចន្ទី ពី សិប្បកម្ម ផ្សេង ខ្លះ យក មក វេច ខ្ចប់ លក់។

លោក ផល ភារម្យ បាន ឱ្យដឹងបន្តថា ៖ «ក្រោយ មក ខ្ញុំ បាន រៀន បាន ច្រើន ពី ចន្ទី ហ្នឹង ។ចឹង ក្នុង ឆ្នាំ ២០២២ ខ្ញុំ ក៏ ចាប់ ផ្ដើម សុំ ប៉ាតង់ សុំ អាជ្ញាបណ្ណ ដើម្បី ធ្វើ ការងារ នឹង តែ វា ក៏ មិន ទាន់ ធំ អី ដែរ រហូត ដល់ ដើម ឆ្នាំ ២០២៣ នេះ ខ្ញុំ ថែម ម៉ាស៊ីនធ្វើឲ្យ ចំនួន ផលិត បាន ច្រើន ជាង មុន»។

ម្ចាស់សិប្បកម្មភូមិចន្ទី បានបន្តឱ្យដឹងថា បច្ចុប្បន្ននេះសិប្បកម្មរបស់លោកអាចផលិតបានរហូតដល់ ៤-៨តោនក្នុងមួយថ្ងៃ និងអាចលក់ចេញក្នុងតម្លៃ ១គីឡូ ១១ដុល្លារអាមេរិក និង ថែមទាំងបានរួមចំណែកជួយដ ល់កសិករក្នុងស្រុកទាំងមូល ព្រោះសិប្បកម្មរបស់លោកប្រើតែគ្រាប់ចន្ទីនៅក្នុងស្រុកបន្ទាយស្រីប៉ុណ្ណោះ ។

លោក ផល ភារម្យ ក៏បានបញ្ជាក់បន្ថែមពីចំណូលសិប្បកម្មដែរថា យើង ប្ដេជ្ញា ចង់ ធ្វើ ឲ្យ បាន ច្រើន ក្នុង មួ យ ខែ ឬ មួយ ថ្ងៃ អញ្ចឹង ចំណូល វា អាស្រ័យ ទៅ តាម នឹង ចំណូល របស់ យើង កើន កាន់ តែ ខ្ពស់ ពេល ដែល យើ ង ផលិត បាន កាន់ តែ ច្រើន។

ថ្វីត្បិតថា បច្ចុប្បន្ន មាន អ្នក គាំទ្រ ច្រើន ដោយ សារ ជា ផលិតផល ក្នុង ស្រុកក៏ដោយចុះ តែ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីមួយនេះ នៅ តែ សំណូម ពរ ចង់ឱ្យប្រជាពលរដ្ឋខ្មែរ ជួយ ទិញ ឱ្យបាន ច្រើនទៀត ដើម្បី បណ្ដុះគំនិតគបណ្ដុះគំនិតគាំទ្រចំពោះ ផលិតផល ក្នុង ស្រុកឱ្យមាន ការ កើន ឡើង ។ធ្វើយ៉ាងណា ជុំវិញការដាក់គោលដៅជំរុញឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី ។

លោក ភារម្យ ក៏បានឱ្យដឹងផងដែរថាលោកមានក្តីសង្ឃឹមកាន់តែខ្ពស់ ។ប៉ុន្តែលោកចង់ឃើញការជ្រោមជ្រែងដល់កសិករផងដែរតាមរយៈគោលនយោបាយនេះ។

លោកនិយាយថា យើង ចេះ តែ មាន ក្ដី សង្ឃឹម ហើយ ក្រោយ ពេល រដ្ឋាភិបាល ដាក់ គោល ដៅ ក្លាយ ជា អ ធិរាជ នាំ ចន្ទី ចេញ ប៉ុន្តែ គ្រាន់ តែ ថា មក ដល់ ពេល នេះ យើង មិន ទាន់ ទទួល បាន អ្វី ជា ដុំ កំភួន ពី គោលនយោ បា យ របស់ រដ្ឋាភិបាល នៅ ឡើយ ទេ។

ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួ ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ផ្តល់អនុសាសន៍ដោយ ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។

ជាមួយគ្នានោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាយ៉ាងមោះ មុត សហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត៕
ដោយ:កែវ បុស្បា

ads banner