គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្លើយតបទៅនឹងការរិះគន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា របាយការណ៍ចោទប្រកាន់ដោយលំអៀងនិងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថារបាយការណ៍ទាំងនោះគ្រាន់តែធ្វើការបូកសរុបព្រឹត្តិការណ៍និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ។

ដើម្បីឆ្លើយតបទៅនឹងការរិះគន់និងរបាយការណ៍ចោទប្រកាន់មកកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស
គណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចេញសេចក្តីសង្ខេបព័ត៌មានអំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាដែលមាន ១៣ ទំព័រ ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។

ការចេញសេចក្តីសង្ខេបព័ត៌មាននេះ បន្ទាប់ពីអង្គការ និងសមាគមមួយចំនួន បានរិះគន់ទៅលើបញ្ហាសិទ្ធិម​នុស្សនៅកម្ពុជា ដូចជាសិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការជួបជុំសម្តែងមតិ សិទ្ធិនយោបាយ និងការអនុវត្តច្បាប់ទៅលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងការអនុវត្តច្បាប់លើសកម្មជននាពេលថ្មីៗនេះ។

ក្នុងសេចក្តីសង្ខេបព័ត៌មាន CHRC បានបញ្ជាក់ថា​ កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលបានស្តែងចេញតាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសិទ្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម ៩ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយលេខធ្លោនិងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ CHRC​ បានឱ្យដឹងថា ការអនុវត្តច្បាប់នានាផ្អែកទៅច្បាប់របស់កម្ពុជាដែលមាន ដើម្បីធានាដល់សណ្តាប់ធ្នាប់សាធារណៈនិង សន្តិសុខជាតិ។ CHRC បានលើកឡើងថា របាយការណ៍ចោទប្រកាន់ ដោយលំអៀងនិងគ្មានមូលដ្ឋានរបស់ក្រុមនិងអង្គការស្ថាប័នមួយ ចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល

មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថា របាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិ​ការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលំអិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍ នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យ មានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។ CHRC បានសង្កត់ធ្ងន់ថា៖« ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមាន របៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាននិងចោទប្រកាន់ថាជាការរំលោភសិ

ទ្ធិមនុស្ស ដោយមិនខ្ចីអើពើនិងធ្វើការពិចារណារទៅទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើត ជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។ CHRC បន្ថែមថា ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈមួយជ្រុងនិងជួបសម្ភាសន៍ជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធដ៏ទៃទៀតដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋានក្នុងរបាយការណ៍នេះមិនមាន

លក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាននោះទេ។ CHRC បញ្ជាក់ទៀតថា ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាល បែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់និងអស្ថិរភាពក្នុងសង្គម ព្រោះថារបាយការណ៍នេះហាក់ដូចជា ការពារនិងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម្ភ និងគាំទ្រដោយចលនានិងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅ ឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត។ CHRC យល់ថា​៖«តែផ្ទុយទៅវិញ របាយការណ៍របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំនិងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះឱ្យគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន

ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាព អ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈម និង ទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ»៕

ដោយ៖សុខ រក្សា

ads banner