អត្តពលិកកីឡាប្រដាល់សកលកម្ពុជា ទទួលបានប្រាក់ឧបត្តម្ភពីលោក ខាស៊ី បាណេត មុនចេញទៅប្រកួតនៅកាហ្សាក់ស្ថាន

ភ្នំពេញ៖ លោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានជួបជុំសំណះសំណាលជាមួយក្រុមជម្រើសជាតិប្រដាល់សកល និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមជម្រើសជាតិមុនចេញដំណើរទៅហ្វឹកហាត់នៅកាហ្សាក់ស្ថាន ដើម្បីចូលរួមត្រៀមចូលរួមប្រកួតស៊ីហ្គេម នាដើមខែឧសភាខាងមុខនេះ។

តាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានឱ្យដឹងថា សហព័ន្ធបានសម្រេចបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៥នាក់ គ្រូបង្វឹក ៣នាក់ សរុប ១៩នាក់ ទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃ៣០ ខែមីនា ដល់ទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសអោយបានល្អប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។

ដោយឡែកលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ បានផ្តាំផ្ញើរ និងផ្តល់អនុសាសន៍ ថ្នាក់ដឹកនាំសហព័ន្ធអោយយកចិត្តទុកដាក់និងថែរក្សាសុខភាព ជាពិសេសកីឡាករ កីឡាការិនីត្រូវយកចិត្តហ្វឹកហាត់អោយខ្លាំង ដើម្បីទទួលបានបទពិសោធន៍ សិទ្ធផលបន្ថែមពីប្រទេសម្ចាស់ផ្ទះ ត្រៀមដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តក្រោយខកខាន៦៤ឆ្នាំ ក្នុងនាមជាកីឡាករ កីឡាការិនីម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ បានឧបត្ថម្ភថវិកាសរុប៤០០០ដុល្លា ដល់ប្រធានសហព័ន្ធ អគ្គលេខាធិការ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនីផងដែរ៕ ដោយ:ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner