CAMAPGOC ស្វាគមន៍ចំពោះមតិស្ថាបនា និងយកមកធ្វើជាសូចនាករណ៍ សម្រាប់នវានុវត្ត ការប្រកួតកីឡាកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ:អគ្គលេខាធិការរង CAMAPGOC ថ្លែងថា កម្ពុជាស្វាគមន៍ចំពោះមតិស្ថាបនា និងយកមកធ្វើជាសូចនាករសម្រាប់នវានុវត្ត ការប្រកួតកីឡាកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនាយបេសកម្មអាស៊ានប៉ារ៉ាហ្គេម ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣នេះ ឯកឧត្តម យី វាសនា អគ្គលេខាធិការរង គណៈកម្មាធការជាតិរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហៅកាត់ថា CAMAPGOC បានថ្លែងលើកឡើងថា CAMAPGOC ស្វាគមន៍ចំពោះមតិស្ថាបនា និងយកមកធ្វើជាសូចនាករណ៍ សម្រាប់នវានុវត្ត ការប្រកួតកីឡាកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានលើកទី១នេះ ការប្រកួតគឺកិត្យានុភាព កិត្តិយស កិត្តិស័ព្ទ ក្នុងសហគមន៍ អាស៊ាន អាស៊ី និងពិភពលោក។

អគ្គលេខាធិការរង បញ្ជាក់ទៀតថា មកទល់បច្ចុប្បន្ននេះ កម្ពុជា ត្រៀមរួចជាស្រេចទទួលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមប្រមាណ ៣០០០ពាន់ ហូបចុក ស្នាក់នៅ ធ្វើដំណើរ ប្រកួតកីឡាតាមស្តង់ដារអន្តរជាតិ បដិសណ្ឋាគារកិច្ច និងរៀបចំជាទេសចរណ៍ ប្រកបដោយផាសុខភាព និងផាសុវត្តិភាព សម្រាប់អត្តពលិកជនពិការ និងមន្រ្តីបច្ចេកទេសកីឡាជាតិអន្តរជាតិរបស់យើង។ ឯកឧត្តម តំណាងឱ្យមន្រ្តីកីឡា អត្តពលិកជនពិការ និងនាយបេសកកម្មទាំង១១ប្រទេស សូមគោរពថ្លែងនូវអំណរគុណជូនចំពោះបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ាន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្រេចទទួលយកធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយទទួលខុសត្រូវខ្ពស់បំផុត។សូមថ្លែងអំណរគុណ សម្តេចពិជ័យសេនា ដែលបានមគ្គុទេ្ទសក៍ជានិរន្តន៍ ដើម្បីឱ្យ CAMAPGOC បានសហការជាមួយ APSF និងមន្រ្តីបច្ចេកទេសក្នុងតំបន់អាស៊ាន អាស៊ី មានជប៉ុនជាដើម ចូលរួមសហការឈានមកដល់ការរៀបចំប្រកួតតាមការគ្រោងទុកជាកំណត់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថ្លែងថា កម្ពុជាពិតជាមានមោទនភាព និង សេចក្តីត្រេកអរយ៉ាងខ្លាំង ដោយមានការគាំទ្រពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ានទាំង១១ប្រទេស រួមទាំងប្រទេសទីម័រឡេស្ត និងប្រទេសជប៉ុនដែលបានផ្ដល់អ្នកជំនាញប៉ារ៉ាហ្គេមដល់កម្ពុជា ពិសេស វត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់តំណាងប្រទេសនីមួយៗនៅទីនេះ ជានាយ បេសកកម្ម “CDM” មានភារកិច្ច និងកាតព្វកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមគាំទ្ររៀបចំកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ។ សម្តេចពិជ័យ បានគូសបញ្ជាក់ថា កម្ពុជាខកខានមិនបានទទួលយក នូវការប្រកួតកីឡាSEA Games-ASEAN Para Games អស់រយៈពេល៦៤ឆ្នាំមកហើយ។


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ទាំងហេដ្ឋារចនា- សម្ព័ន្ធកីឡា – ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត, អភិវឌ្ឍន៍សមត្ថភាពធនធានកីឡា ៖ ជំនាញបច្ចេកទេស ប្រភេទកីឡា និងការពង្រឹងសហព័ន្ធកីឡាជាតិ តាមរយៈយន្តការគណៈកម្មការ ជំនាញទាំង១៤ ដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍ធំៗកន្លងមក ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏ទទួលបានការអនុម័ត សម្រេចពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាជនពិការ អាស៊ាន លើប្រភេទកីឡា និងវិញ្ញាសាប្រកួតទាំងអស់ តាមផែនការរៀបចំ SEA Games-ASEAN Para Games ផងដែរ។

សម្តេចពិជ័យមានជំនឿជឿជាក់ថា គុណវឌ្ឈន៍ជាច្រើនដែលផ្តើមចេញពីការធ្វើម្ចាស់ផ្ទះនេះ កម្ពុជានឹងទទួល បានបទពិសោធន៍សម្រាប់បន្តរៀបចំព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ ៕ដោយ:ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner