ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games បានសហការគ្នា ផ្សព្វផ្សាយពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖ណាហ្គាវើលដ៍បេះដូងសប្បុរស ឬ NagaWorld Kind Hearts ដែលជាផ្នែកការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលសហការជាមួយ Beyond The Games (BTG) បានរៀបចំទិវាគ្រួសារ ក្នុងខេត្តកំពង់ស្ពឺប្រកបដោយជោគជ័យ នាកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលទើបនឹងសម្ពោធថ្មីៗ។ គោលបំណងនៃទិវានេះ មានគោលបំណងជួយផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាខែឧសភា ឆ្នាំ២០២៣។


តំណាងក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស បានអោយដឹងថា ទិវាគ្រួសារមានការចូលរួមពីឯកឧត្តម សរ សុពុត្រា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងមន្ត្រីតំណាងមកពីយុទ្ធនាការ Beyond The Games ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រមាណ១.៥០០ នាក់បានចូលរួម និង សិស្សានុសិស្ស កុមារ និងអ្នកគាំទ្រក្លិបណាហ្គាវើលដ៍។ តំណាងរូបនេះ បន្តថា កម្មវិធីខាងលើ បានបែងចែកជាច្រើនផ្នែក ទី១-ស្តង់ណាហ្គាវើលដ៍បេះដូងសប្បុរស មានហ្គេមអប់រំបែបបរិស្ថានពាក់ព័ន្ធនឹងការកែច្នៃឡើងវិញ។ ទី២-អ្នកចូលរួមអាចឧបត្ថម្ភកូនឈើ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។ និងទី៣- ក៏បានដាក់តាំងបង្ហាញសកម្មភាព ៩ឆ្នាំចុងក្រោយ និងការឈ្នះពានរង្វាន់ Stevie ដ៏មានកិត្យានុភាព ហើយពានរង្វាន់នេះ ត្រូវបានចាត់ទុកថាជាពាន Oscar ក្នុងវិស័យធុរកិច្ច ដែលទទួលស្គាល់សកម្មភាពសង្គមឆ្នើមលក្ខណៈអន្តរជាតិ។


លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “យើងមានកិត្តិយសដែលបានសហការជាមួយ Beyond The Games រៀបចំទិវាគ្រួសារ ដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជា។ លោក សង្ឃឹមថា អ្នកចូលរួម នឹងទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗដែលបង្ហាញអំពីការចេះសាមគ្គីគ្នា និងលើកស្ទួយកិត្តិសព្ទ កម្ពុជាបង្ហាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅតាមសហគមន៍”។


គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតក្នុងខែមីនា ឆ្នាំ២០១៤ ដោយ មានការគាំទ្រពីក្រុមហ៊ុន ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជា ដោយផ្តោតទៅលើសសរស្តម្ភសំខាន់៤ ១-ការលើកកម្ពស់វិស័យអប់រំ ២-ការផ្សារភ្ជាប់ជាមួយសហគមន៍ ៣-ការអភិវឌ្ឍវិស័យកីឡា និង៤-ការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៦.៥៤០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner