ហេតុអ្វីបានជារដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារនឹងដំណើររបស់មេដឹកនាំកោះតៃវ៉ាន់ទៅសហរដ្ឋអាមេរិក? (Video Inside)

រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ទុះកំហឹងគ្រាដែលមានដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ឹងវ៉ិន ទៅកាន់សហរដ្ឋអាមេរិក។ តាមពិតដំណើរទស្សនកិច្ចរបស់លោកស្រី សៃ អ៊ឹងវ៉ិន មានគោលបំណងទៅកាន់ប្រទេសក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែតម្រូវឱ្យមានការឈប់សំចត ក្នុងសហរដ្ឋអាមេរិក ខណៈដែលមានសេចក្តីរាយការណ៍បង្ហាញថាលោកស្រី សៃ អ៊ឹងវ៉ិន មានគម្រោងជួបជាមួយនឹងប្រធានសភាតំណាងរាស្ត្រថ្មីអាមេរិកលោក ខេវិន ម៉ឹកខាស៊ី Kevin McCarthy។ ហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់លោកស្រី សៃ អ៊ឹងវិន បានបង្កការក្តៅក្រហាយដល់ប្រទេសចិន, តើប្រទេសចិនបានបោះពាក្យសម្តីអ្វីខ្លះ ជុំវិញដំណើរទស្សនកិច្ចនេះ? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner