ត្រដក់តូចជាសត្វកំពុងទទួលរងការគំរាមកំហែងលើពិភពលោក និងកំពុងមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ សត្វត្រដក់តូច – Lesser Adjutant៖ មានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus និងវាស្ថិតនៅក្នុងប្រភេទសត្វកម្រ និងកំពុងទទួលការគំរាមកំហែងនៅលើពិភពលោកផងដែរ។

ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣បា ឱ្យដឹងថា ត្រដក់តូចជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង (VU) លើពិភពលោក និងស្ថិតក្នុងបញ្ជីក្រហម របស់អង្គការIUCN ។វាមានវត្តមានពេញ មួយឆ្នាំនៅប្រទេសកម្ពុជា។

សត្វប្រភេទនេះច្រើន រស់នៅតាមតំបន់ដីសើម តាមវាលទំនាប តំបន់ដីសើមនៅក្នុងព្រៃល្បោះ ទន្លធំៗ និងនៅតាមតំបន់ព្រៃលិចទឹក នៃប្រទេសកម្ពុជា មានបន្ទាយពងកូនដ៏ធំនៅក្នុងតំបន់រាមសារព្រៃទាល់ នៃបឹងទន្លេសាប និងមួយចំនួនទៀតមានបន្ទាយពងកូននៅភូមិភាគខាងជើងនៃប្រទេស។

ត្រដក់តូចជាទូទៅវាមាន មាឌធំ មានចំពុះធំពណ៌ស្រអាប់ ក្បាលត្រងោលពណ៌ផ្កាឈូក កពណ៌លឿងស្រាល ផ្នែកខាងលើ និង ស្លាបពណ៌ខ្មៅ ផ្នែកខាងក្រោមពណ៌ស។ មួយចំនួនដែលនៅបឹងទន្លេសាបធ្វើការបន្តពូជនៅដើមរដូវប្រាំង ផ្ទុយពីមួយចំនួនដែលនៅភូមិភាគទំនាបខាងជើងធ្វើការបន្តពូជនៅដើមរដូវរស្សា៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner